អាមេរិក និងកូរ៉េខាងត្បូងចាប់ផ្តើមសមយុទ្ធនៅដើមខែមេសា
ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកនឹងធ្វើការបន្តសមយុទ្ធទ្វេរភាគី របស់ខ្លួន នៅថ្ងៃទី ១ មេសាខាងមុខនេះ នេះបើយោងតាមរយៈឯកសារដែល ផ្នែកកិច្ចការយោធាអាមេរិកបង្ហាញ។

នៅក្នុងឯកសារដដែលបានបញ្ជាក់ថាសមយុទ្ធដែលនឹងត្រូវរៀបចំឡើងនៅក្នុងថ្ងៃទី ១ មេសាខាងមុខគឺមានការចុះកិច្ចព្រមព្រៀងគ្នារវាងលោកមេបញ្ជាការ សហរដ្ឋអាមេរិក James Mattis និងរដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូង Song Young-moo ដែលសមយុទ្ធមួយនេះនឹងជួយពង្រឹងវិស័យយោធានៃប្រទេសទាំង ២ ផងដែរ។



យ៉ាងណាមិញតាមរយៈអ្នកជំនាញបានបង្ហាញទស្សនៈថា សមយុទ្ធដែល សហរដ្ឋអាមេរិកគ្រោងនឹងរៀបចំឡើងវាអាចនឹងក្លាយទៅជារនាំងសម្រាប់ការចចារសន្តភាពនៅក្នុងឧបទ្វីបកូរ៉េ ស្របពេលដែលភាគីកូរ៉េខាងជើងហាក់បន្ទន់ ឥរិយាបថស្វែងរកការចរចារ និងបោះបង់ចោលកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។



គួរបញ្ជាក់ថាជារៀងរាល់ឆ្នាំគឺសម្ព័ន្ធមិត្តកូរ៉េខាងត្បូងតែងតែរៀបចំសមយុទ្ធជាមួយគ្នានៅក្នុងឧបទ្វីបកូរ៉េ ដែលសកម្មភាពទាំងអស់នេះត្រូវបានគេចាត់ទុកថា ជាការបង្កើនកម្តៅនៅក្នុងឧបទ្វីបកូរ៉េ ខណៈដែលកន្លងមកប្រទេសកូរ៉េខាងជើង បានឆ្លើយតបដោយការសាកល្បងមីស៊ីលនុយក្លេអ៊ែររបស់ខ្លួនផងដែរ៕
ប្រភព៖ Sputnik






គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា