ការពិតចឹងសោះបានជា អ៊ិន វល័ក្ខទេពី មិនសូវបង្ហាញមុខក្នុងសិល្បៈ

1574 Views
March 20, 2018

អតីតពិធីការនី និងជាស្រីស្រស់ប្រចាំស្ថានីយ៍ទូរទស្សន៍ក្នុងស្រុកដ៏ល្បីល្បាញ អ៊ិន វល័ក្ខទេពី បានបាត់មុខពីរង្វង់សិល្បៈអស់រយៈពេលជាយូរណាស់មកហើយ ដែលស្ទើរតែធ្វើឲ្យទស្សនិកជនមួយចំនួនភ្លេចមុខរបស់កញ្ញាថែមទៀតផង។

 

 

 

យ៉ាងណាមិញកាលពីពេលថ្មីៗនេះអតីតពិធីការនី និងជាតារាសម្តែងស្ថិតនៅ ក្នុងដូងចិត្តទស្សនិកជនម្នាក់នេះបានបង្ហាញនូវមួលហេតុដែលធ្វើឲ្យនាងបាត់មុខមួយរយៈពេលធំពីពិភពសិល្បៈ។

 

 

 

 

នៅក្នុងបណ្តាញសង្គមផ្ទាល់ខ្លួនកញ្ញា ទេពីបានសរសេរបញ្ជាក់ថា៖ “ហៅអ្នកនាងចឹង…. ខ្ញុំការតាំងពីពេលណាទៅ😳😳😳???? ខ្ញុំមិនបាត់មុខទៅណាទេ….នៅនេះទេ😂😂😘.. គេហៅថតច្រើនដែល គ្រាន់តែតំលៃមិនត្រូវគ្នា….អរគុណហើយដែលនៅតែនឹកឃើញ😍😍😍”។

 

 

 

 

តាមរយៈការបង្ហាញគឺកញ្ញាទេពីត្រូវបានគេអញ្ជើញទៅថតជាច្រើនហូរហែរផងដែរ គ្រាន់តែតម្លៃនៃការផ្តល់ជូនកញ្ញាពីសំណាក់អ្នកហៅថតមិនត្រូវរ៉ូវគ្នាប៉ុណ្ណោះ។ ទោះបីជាបាត់មុខពីកញ្ចក់ទូរទស្សន៍ជាយូរក៏ដោយក៏ប៉ុន្តែស្រីស្រស់រូបនេះនៅតែទទួលបានការគាំទ្រដដែល ដោយសារតែសម្រស់ស្រស់ស្អាតរបស់នាង៕

 

ប្រភព៖ ហ្វេស ប៊ុក អុិន វលក្ខ័ ទេពី

 

 

 

 

 

 

Facebook Comment

Related Articles