កុំភ្លេចជួបគ្នា នៅព្រឹកព្រលឹមថ្ងៃទី២១ មីនានេះ ដើម្បីទស្សនាទិដ្ឋភាព នៃបាតុភូតព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្ត
បើតាមកាលវេលាជាក់ស្ដែង នៅចន្លោះពីថ្ងៃទី២០-២២ ខែមីនា ឆ្នាំ២០១៨នេះ នឹងមានបាតុភូតព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្តនៃកម្ពុជា (Equinox) នឹងកើតឡើងនៅចន្លោះរវាងពីម៉ោង ៥-៧ព្រឹក។ ស្របតាមសេចក្តីជូនដំណឹង របស់ក្រសួងទេសចរណ៍ ដែលអង្គភាពសារព័ត៌មាន Fresh News ទទួលបាននាសប្ដាហ៍កន្លងទៅ ។

ក្នុងថ្ងៃដែលមានបាតុភូតដ៏អស្ចារ្យនេះ តែងតែមានភ្ញៀវជាតិ-អន្តរជាតិរាប់ពាន់នាក់ នឹងចូលរួមទស្សនាទិដ្ឋភាព និងផ្ដឹតយករូបភាពផ្ទាល់នៅបរិវេណប្រាង្គប្រាសាទអង្គរវត្ត ដូច្នេះសង្ឃឹមថានៅថ្ងៃស្អែក នឹងមានអាកាស់ធាតុស្រឡៈល្អ ហើយព្រះអាទិត្យនឹងរះចែងចាំងពន្លឺរស្មីចំកណ្ដាលមហាប្រាង្គប្រាសាទអង្គរវត្ត ។ ដូច្នេះ សូមសាធារណៈជន ភ្ញៀវជាតិ-អន្តរជាតិ នឹងបានចូលរូមទៅទស្សនា និងផ្ដិតយករូបភាពដោយផ្ទាល់ ផងដែរ ។

សូមបញ្ជាក់ថា៖ តាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ ក៏បានឲ្យដឹងទៀតថា ដើម្បីចូលរួមផ្សព្វផ្សាយព្រឹត្តិការណ៍ដ៏មហាអស្ចារ្យនេះ ក្រសួងទេសចរណ៍ នឹងរៀបចំការប្រកួតប្រជែងថតរូបស៊ែលហ្វី (Angkor Selfie Photo Contest) លើកទីបី ក្រោមប្រធានបទ៖ «Selfie អង្គរអច្ឆរិយៈ» ដោយជ្រើសរើសរួបថតដែលមានអ្នកគាំទ្រច្រើនជាងគេពីលេខ១ ដល់លេខ៣ ដើម្បីទទួលលិខិតសរសើរចេញពីក្រសួងទេសចរណ៍ និងរង្វាន់លើកទឹកចិត្តលេខ១ ចំនួន ១លានរៀល, លេខ២ ចំនួន ៨០ម៉ឺនរៀល, និងលេខ៣ ចំនួន ៥០ម៉ឺនរៀល ផងដែរ ៕



ប្រភព៖ http://www.freshnewsasia.com/index.php/en/localnews/81792-2018-03-20-15-13-21.html
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា