ក្រសួងមហាផ្ទៃ បើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅបន្ដ ឆ្នាំ២០១៨
ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨នេះ បានរៀបចំសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨ ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។

អង្គសន្និបាតដែលធ្វើនៅទីស្ដីការក្រសួងមហាផ្ទៃនេះ ក៏មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំអង្គភាពចំណុះក្រសួងមហាផ្ទៃ និងមន្ដ្រីរាជការពាក់ព័ន្ធជាច្រើនរយនាក់ផងដែរ។

តាមការគ្រោងទុកអង្គសន្និបាតប្រចាំឆ្នាំនេះ នឹងធ្វើឡើងរយៈពេល២ថ្ងៃ នៅថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែមីនាស្អែកនេះ ដោយមានការពិភាក្សាជាក្រុម ដើម្បីរកពីចំណុចខ្លាំង និងចំណុចខ្សោយ។ ដោយឡែកនៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នឹងអញ្ជើញបិទអង្គសន្និបាតនេះផងដែរ៕




ប្រភព៖ http://www.freshnewsasia.com/index.php/en/localnews/81801-2018-03-21-01-18-26.html
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា