បើកបរមិនត្រូវស្ថិតក្រោមស្ថានភាពងងុយដេកជាដាច់ខាត! ស្លាប់៥នាក់ និងរបួស១៥នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២០ ខែមីនា​ម្សិលមិញ

384 Views
March 21, 2018

យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិបានឲ្យដឹងថា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១៣លើក បណ្ដាលឲ្យមនុស្សស្លាប់៥នាក់ របួសស្រាលម្នាក់ និងរបួសធ្ងន់១៤នាក់។

 

 

 

 

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង១៣លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន១៣គ្រឿង, រថយន្ដតូច៤គ្រឿង, រថយន្ដធុនធំ៥គ្រឿង និងអ្នកថ្មើរជើងម្នាក់ ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមានល្បឿន, មិនគោរពសិទ្ធិ, ប្រជែង, កត្តាយានយន្ដ និងបត់គ្រោះថ្នាក់។

សូមបញ្ជាក់ថារយៈពេល២០ថ្ងៃ ខែមីនា ឆ្នាំ២០១៨នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេសកើតឡើងចំនួន១៨៤លើក បណ្ដាលឲ្យមនុស្សស្លាប់​ចំនួន១០៩នាក់ រងរបួសស្រាលចំនួន១២៤នាក់ និងរបួសធ្ងន់ចំនួន១៨១នាក់៕

 

 

ប្រភព៖ http://www.freshnewsasia.com/index.php/en/localnews/81798-2018-03-20-23-13-18.html

 

Facebook Comment

Related Articles