ស្រ្តីវៀតណាមសម្លាប់បងប្រុស Kim Jong-un ធ្លាប់សម្តែងវីឌីអូបញ្ឆោតមួយថ្ងៃ មុនពេលធ្វើឃាត Kim Jong-nam
នៅក្នុងសវនាការសាកសួរបន្តលើករណីធ្វើឃាតលោក Kim Jong-nam បងប្រុស បង្កើតរបស់ Kim Jong-un មេធាវីការពាក្តីរបស់ស្រ្តីវៀតណាមនៅតែបន្តអះអាង ថាកូនក្តីរបស់ខ្លួនគឺជាជនរងគ្រោះដែលត្រូវគេបោកប្រាស់ប្រើដើម្បីសម្លាប់មនុស្សតាមរយៈការ ផលិតវីឌីអូបញ្ឆោត (Prank)។



នៅក្នុងតុលាការស្រ្តីវៀតណាមឈ្មោះ Doan Thi Huong ដែលជាប់ចោទពី បទឃាតកម្មបានបញ្ជាក់ថា មុនពេលនាងជាប់ឈ្មោះជាឃាតករមួយថ្ងៃគឺនាង ក៏បានចូលរួមសម្តែងវីឌីអីបញ្ឆោត (Prank) នៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណាមផងដែរ ដោយក្នុងនោះមានលោក Ngugen Manh Quang ជនជាតិវៀតណាមដូចគ្នាជាអ្នកដឹកនាំផលិត ។



ស្រ្តីវៀតណាមដដែលបន្តថានៅពេលមកដល់ព្រលានយន្តហោះកូឡាឡាំពួរប្រទេសម៉ាឡេស៊ី នាងបានជួបជាមួយនឹងបុរសកូរ៉េខាងជើង ៤ នាក់ដោយក្នុងនោះមាន ម្នាក់នាងស្គាល់ឈ្មោះគេថា Ri Ji Hyon។ បន្ទាប់មកពួកគេបានឲ្យនាងយក កូនកន្សែង ទៅខ្ទប់មុខរបស់លោក Kim Jong Nam ដោយបញ្ជាក់ថាគ្រាន់តែជា ការផលិតវីឌីអូបញ្ឆោត។


ទោះបីជាយ៉ាងណាក៏ដោយនាងនៅតែអះអាងថាមិនបានដឹងថាកន្សែងនោះមានជាតិពុលសាហាវដល់ថ្នាក់នឹងទេ ទើបតែក្រោយលោក Kim Jong Nam ស្លាប់ នាងដឹងថាបានចាញ់ល្បិចបុរសកូរ៉េខាងជើងទាំង ៤ នាក់។


គួរបញ្ជាក់ថារហូតមកទល់នឹងពេលនេះករណីសម្លាប់បងប្រុសបង្កើតរបស់មេដឹកនាំ Kim Jong-un នៅមិនទាន់រកឃើញប្រភពនៅឡើយទេ ខណៈដែលមាន ការចោទប្រកាន់គ្នាទៅវិញទៅមករវាងភាគីកូរ៉េខាងជើង និងសហរដ្ឋអាមេរិក ដោយក្នុងនោះឃាតករជាស្រ្តី ២ នាក់សុទ្ធតែអះអាងថាចាញ់ល្បិចរបស់គេ៕

ប្រភព៖ Sputnik
https://sputniknews.com/asia/201803201062736469-kim-jong-nam-poisoning-testimony/
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា