ល្បីថានេះហើយជាប៉ូលីសស្រីខ្មែរទីមួយនៅកូរ៉េ! សំខាន់គាត់បានថតជាមួយអាយដលទៀត!
ប្រិយមិត្តច្បាស់ជាជ្រាបហើយថា មានបងប្អូនខ្មែរយើងជាច្រើននាក់កំពុងតែធ្វើការនៅប្រទេសកូរ៉េខាងត្បូង ដែលបងប្អូនភាគច្រើនគឺជាកម្មករ កម្មការនី។

ស្រាប់តែកាលពីថ្មីៗនេះ មានទំព័រហ្វេសប៊ុកមួយបានបង្ហោះ បង្ហាញពីបងស្រីម្នាក់ឈ្មោះ ម៉ារ៉ា ធ្វើការនៅប្រទេសកូរ៉េខាងត្បូង ដែលទំព័រនេះបានបញ្ជាក់ថា៖

«ប៉ូលីសស្រីជនជាតិខ្មែរ ធ្វើការនៅ វ៉នកុកតុង ទីក្រុងអានសាន
អ្នកនាងម៉ារ៉ាជាស្រ្តីខ្មែរទីមួយធ្វើជាប៉ូលីសនៅប្រទេសកូរ៉េ។»

ព័ត៌មាននេះបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយអ្វីដែលពិសេសគឺគេឃើញបងស្រីម៉ារ៉ា បានថតរូបជាមួយនឹងអាយដលតារា Kpop នៅក្នុងក្រុម SS501 គឺលោក Kim Hyung-jun និង លោក Junsu នៅក្នុងក្រុម JYJ អតីតសមាជិកក្រុម TVXQ ផងដែរ។

យ៉ាងណាការដែលនិយាយថា បងស្រីម៉ារ៉ាជាប៉ូលីសស្រីខ្មែរនៅកូរ៉េ គឺជាការអះអាងរបស់ផេក K-POP ដោយគេមិនទាន់ទទួលបានការបញ្ជាក់ពីសាមីខ្លួនបងស្រី ម៉ារ៉ាផ្ទាល់នោះទេ។ បើនេះជារឿងពិតមែន យើងក៏សូមអបអរដល់បងស្រីផងដែរ៕

ប្រភព៖ ហ្វេសប៊ុកផេក K-POP
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា