សមត្ថកិច្ចអនុញ្ញាតឲ្យបុរសឈ្មោះ «ម៉ារី» ត្រឡប់ទៅវិញ ក្រោយសួរនាំចប់ មិនទាន់មានវិធានការអ្វីនោះទេ
(កំពត)៖ ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨នេះថា បុគ្គលឈ្មោះ «ម៉ារី» ដែលត្រូវបានឃាត់ខ្លួននៅព្រឹកមិញនោះ ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅវិញនៅរសៀលថ្ងៃនេះ ដោយមិនទាន់វិធានការអ្វីនោះទេ។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា «យើងបានឲ្យគាត់ទៅវិញហើយ បន្ទាប់ពីបានសួរនាំចប់»។ យ៉ាងណាក៏ដោយលោកស្នងការ មិនទាន់អាចបញ្ជាក់ឲ្យលម្អិត ចំពោះករណីនេះទេ។
សូមបញ្ជាក់ថា នៅព្រឹកមិញកម្លាំងនគរបាលខេត្តកំពត បានឃាត់ខ្លួនបុគ្គល ឈ្មោះ «ម៉ារី» នៅភូមិព្រែកគ្រឹះ ឃុំព្រែកគ្រឹះ ស្រុកកំពង់ត្រាច ខេត្តកំពត បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសដាក់បទបញ្ជាឲ្យអាជ្ញាធរតាមរកបុគ្គលរូបនេះ។

ការតាមឃាត់បុគ្គលឈ្មោះ «ម៉ារី» នេះ ដោយសារតែគាត់បានទៅដើរភូតកុហកប្រជាពលរដ្ឋលើបញ្ហាប្រទេសជាតិ នៅតាមខេត្ត ក្នុងនោះមានខេត្តកែប ខេត្តកំពតជាដើម ពីដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅប្រទេសអូស្រ្តាលី ដោយនិយាយថា ទទួលភាពបរាជ័យទាំងស្រុង៕

ប្រភព៖ http://www.freshnewsasia.com/index.php/en/localnews/81887-2018-03-21-14-00-58.html
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា