បើកបរមិនត្រូវស្ថិតក្រោមឥទ្ធិពលគ្រឿងញៀនជាដាច់ខាត! គ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី២១ ខែមីនាគ្មានអ្នកស្លាប់ទេ មានតែអ្នករបួស១០នាក់

306 Views
March 22, 2018

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានឲ្យដឹងថា នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៤លើក មិនបណ្ដាលឲ្យមានមនុស្សស្លាប់ទេ មានតែរងរបួសធ្ងន់ចំនួន១០នាក់។

 

 

 

 

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង៤លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន៥គ្រឿង, រថយន្ដតូច២គ្រឿង, រថយន្ដធុនធំ១គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមានល្បឿន, មិនគោរពសិទ្ធិ, មិនប្រកាន់ស្ដាំ និងបត់គ្រោះថ្នាក់។

សូមបញ្ជាក់ថារយៈពេល២១ថ្ងៃ ខែមីនា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេសកើតឡើងចំនួន១៨៨លើក បណ្ដាលឲ្យមនុស្សស្លាប់​ចំនួន១០៩នាក់ រងរបួសស្រាលចំនួន១២៤នាក់ និងរបួសធ្ងន់ចំនួន១៩១នាក់៕

 

 

ប្រភព៖ http://www.freshnewsasia.com/index.php/en/localnews/81896-2018-03-21-22-39-51.html

 

Facebook Comment

Related Articles