ចិនគ្រោងបង្កើតប្រព័ន្ធផ្សព្វផ្សាយយក្សបង្ហាញការអភិវឌ្ឍទៅកាន់ពិភពលោក
ប្រទេសចិនបានបង្ហាញពីគម្រោងរបស់ខ្លួនក្នុងការបង្កើតប្រព័ន្ធផ្សព្វផ្សាយយក្ស ទៅកាន់ពិភពលោក ដោយធ្វើការរួមបញ្ចូលស្ថានីយទូរទស្សន៍ចិន និងវិទ្យុជាតិចិន ទៅជា ប្រព័ន្ធចែកចាយដំណឹងតែមួយ ដែលត្រូវដូឈ្មោះទៅជា “សម្លេងនៃប្រទេសចិន”។


ការបង្ហាញពីគ្រោងនៃការបង្កើតប្រព័ន្ធផ្សព្វផ្សាយយក្ស និងការរួមបញ្ចូលគ្នានៃ ស្ថាប័នផ្សព្វផ្សាយចិន គឺបានកើតឡើងក្រោយលោកប្រធានាធិបតី Xi Jinping ត្រូវបានបោះឆ្នោតឲ្យកាន់តំណែងជាលើកទី ២ ក្នុងការដឹកនាំប្រទេសចិន។


ជាមួយគ្នាដែរគោលដៅនៅក្នុងការរួមបញ្ចូលគ្នានៃប្រព័ន្ធផ្សព្វផ្សាយដ៏ធំនៅក្នុងប្រទេសចិនឲ្យក្លាយជាប្រព័ន្ធផ្សព្វផ្សាយតែមួយគឺដើម្បីដោះស្រាយនឹងបញ្ហាផ្សេងៗដែល អាចបង្ករឡើងដោយប្រព័ន្ធផ្សព្វផ្សាយ និងដើម្បីអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ សម័យទំនើបផងដែរ។


ទោះបីជាយ៉ាងណាក៏ដោយ លោក Steve Tsang ដែលជាប្រធាននៃវិទ្យស្ថាន Soas ក្នុងទីក្រុងឡុងបានរិះគន់ថាគ្រោងនៃការរួមបញ្ចូលប្រព័ន្ធផ្សព្វផ្សាយតែមួយរបស់ រដ្ឋាភិបាលចិនគឺដើម្បីតែផលប្រយោជន៍លោក Xi Jinping ក្នុងការបង្ហាញ ប្រជាប្រិយរបស់បក្សខ្លួន និងការគ្រប់គ្រងអំណាចក្នុងបក្សរបស់ខ្លួនប៉ុណ្ណោះ។


គួរបញ្ជាក់ថាតាមរយៈការបង្ហើបគឺប្រព័ន្ធផ្សព្វផ្សាយយក្សដែលរដ្ឋាភិបាលចិន គ្រោងបង្កើតថ្មីនឹងធ្វើការផ្សព្វផ្សាយពីគោលនយោបាយនៅក្នុងគណបក្សកុម្មុយនីសរបស់លោក Xi ដែលវានឹងក្លាយទៅជាចំនែកមួយនៃការក្តោបក្តាប់អំណាចនៅ ក្នុងប្រទេសចិន៕


ប្រភព៖ The Guardian
https://www.theguardian.com/world/2018/mar/21/china-state-media-merger-to-create-propaganda-giant
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា