អតីតសមាជិកគណៈកម្មការរៀបចំការបោះឆ្នោតថៃ ប្រាប់ហេតុផលដែលគេ បណ្តេញ លោកចេញពីតំណែង
លោក Somchai Srisuthiyakornដែលជាអតីតសមាជិកគណៈកម្មការរៀបចំ ការបោះឆ្នោត នៅក្នុងប្រទេសថៃបាននិយាយប្រាប់សាធារណៈពីហេតុផលដែល លោកត្រូវបានដកហូតតំណែងចេញពីគណៈកម្មការរៀបចំការបោះឆ្នោតប្រទេសថៃ។



យ៉ាងណាមិញតាមរយៈការបញ្ជាក់របស់លោក Somchai បានឲ្យដឹងថា លោកមិនមានការភ្ញាក់ផ្អើលឡើយដែលខ្លួនត្រូវបានដកហូតតំណែង ក៏ប៉ុន្តែលោក បានដឹងយ៉ាងច្បាស់ថាវានឹងមកដល់ដោយសារតែមានអ្នកមិនពេញចិត្តនឹងលោកជាយូរណាស់មកហើយ។



បន្ទាប់ពីត្រូវបានដកហូតតំណែងបានមួយម៉ោង លោក Somchai បានបង្ហាញ បកស្រាយថាដោយសារតែកន្លងមកលោកបាននិយាយចំៗប៉ះពាល់ទៅលើក្រុមអ្នកមានអំណាច ដែលវាអាចជាហេតុផលដែលលោកត្រូវខ្ទាតចេញពីតំណែងបែបនេះ។



បញ្ជាក់ថាលោក Somchai ត្រូវបានដកហូតពីតំណែងកាលពីថ្ងៃអង្គារកន្លងមក នេះដោយយោងតាមមាត្រាទី ៤៤ នៃច្បាប់នៅក្នុងប្រទេសថៃ ហើយក្នុងនោះលោក បានបញ្ជាក់ថាលោកមិនមានអារម្មណ៍ខឹងសម្បារអ្វីឡើយជាមួយនឹងការដកហូតដកហូតតំណែងដោយយោងតាមច្បាប់បែបនេះ ព្រោះលោកបានដឹងថាវាពិតជានឹង កើតឡើងលើខ្លួនលោកក្នុងថ្ងៃណាមួយ។ ចុងក្រោយលោកបញ្ជាក់យ៉ាងខ្លីថាអ្វីដែល ត្រូវគិតពេលនេះគឺស្វែងរកការងារថ្មីទៅតាមលទ្ធភាពនិងបទពិសោធរបស់លោក៕





ប្រភព៖ Thenation
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា