តៃវ៉ាន់បញ្ជូនសព្វាវុធទៅកាន់ព្រំដែន ស្របពេលដែលចិនគំរាមប្រើធម៌ក្តៅ
កោះតៃវ៉ាន់បានបញ្ចូនសព្វាវុធចម្បាំងទៅកាន់តំបន់ Liaoning ដែលកំពុងតែ មានជម្លោះជាមួយនឹងប្រទេសចិន បន្ទាប់ពីលោកប្រធានាធិបតីចិនបានធ្វើការ គំរាមប្រើប្រាស់ធម៌ក្តៅទៅលើសហរដ្ឋអាមេរិក ដែលបានលូកដៃក្នុងបញ្ហា កោះតៃវ៉ាន់។

ការបញ្ចូនសព្វាវុធ និងនាវាចម្បាំងទៅកាន់តំបន់កំពុងតែមានជម្លោះគឺ បន្ទាប់ពី កងកម្លាំងកោះតៃវ៉ាន់បានបង្ហាញថាកងកម្លាំងប្រទេសចិនបានដង្ហែរសព្វាវុធ និងនាវាចម្បាំងមកកាន់តែកៀកនឹងដែនទឹករបស់ខ្លួន នេះបើយោងតាម របាយកាណ៍ដែលបង្ហាញដោយក្រសួងការពារជាតិនៃដែនកោះតៃវ៉ាន់។



យ៉ាងណាមិញកម្តៅនៃភាពតានតឹងរវាងប្រទេសចិន និងកោះតៃវ៉ាន់ គឺបានកើតឡើងក្រោយការចុះហត្ថលេខារបស់ប្រធានាធិបតី Donald Trump លើច្បាប់ថ្មីដែលអនុញ្ញាត្តិឲ្យមន្រ្តីកោះតៃវ៉ាន់បំពេញដំណើរបំពេញទស្សនៈកិច្ចផ្លូវការណ៍នៅក្នុងសហរដ្ឋអាមេរិកដោយពុំចាំបាច់មានការអនុញ្ញាត្តិពីប្រទេសចិន។



ជាការឆ្លើយតបទៅកាន់ទង្វើរខុសបែបបទរបស់សហរដ្ឋអាមេរិក គឺប្រទេសចិន បានព្រមានថានឹងប្រើប្រាស់កងកម្លាំងដើម្បីប្រឆាំងនឹងសកម្មភាពទាំងអស់នេះ ព្រោះប្រទេសចិនបានចាត់ទុកកោះតៃវ៉ាន់ជាចំណែកមួយនៃប្រទេសរបស់ខ្លួន ដោយស្ថិតនៅក្រោមការប្រើប្រាស់ច្បាប់តែមួយរបស់ប្រទេសចិន។
លើសពីនេះទៅទៀតសហរដ្ឋអាមេរិកក៏តែងតែចុះកិច្ចព្រមព្រៀងលក់អាវុធនានាមកកាន់កោះតៃវ៉ាន់ផងដែេរ ដែលបានធ្វើឲ្យប្រទេសចិនសម្តែងការមិនពេញចិត្ត និងបានចាត់ទុកទង្វើររបស់សហរដ្ឋអាមេរិកជាការបង្កើនភាពតានតឹងរវាងតំបន់ទាំង ២ផងដែរ។



គួរបញ្ជាក់ថាជារឿយៗកោះតៃវ៉ាន់តែងតែទាមទារឯករាជ្យពេញលេញពីប្រទេសចិន ដោយបញ្ចប់ក្រោមការត្រួតត្រាពីសំណាក់ប្រទេសចិនដោយក្នុងនោះមានសហរដ្ឋអាមេរិកជាអ្នកនៅពីក្រោយការទាមទារនេះ។ ក៏ប៉ុន្តែការទាមទារឯករាជ្យរបស់ ដែនកោះមួយនេះត្រូវបានបរាជ័យជារឿយៗដោយសារតែប្រទេសចិនមិនមានការអនុញ្ញាត្ត៕

គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា