ជួយស៊ែរផងបងប្អូន! ស៊ឹម ថៃណា ប្រកាស់ដាក់លក់ផ្ទះជាបន្ទាប់ដោយសារអ្នកម្ដាយមាន…
អតីតតារាចម្រៀងស្រីកញ្ញា ស៊ឹម ថៃណា ស្ទើរតែធ្វើឲ្យមហាជន ភ្លេចមុខនាងបាត់ទៅហើយ ក្រោយនាងបានដកខ្លួនចេញពីសិល្បៈអស់រយៈពេលប៉ុន្មានឆ្នាំ បាត់ដំណឹងឈឹងសូន្យ ។ បន្ទាប់ពីការបាត់មុនអស់រយៈពេលជាយូរ កញ្ញាបានបង្ហាញវត្តមានជាថ្មីម្ដងទៀតជាមួយនឹងបទចម្រៀង”ជីវិតគូរខ្ញុំ” ។


ប៉ុន្តែបើក្រឡេកមើលរូបរាងរបស់ តារាស្រី ស៊ឹម ថៃណា លើកនេះ ហាក់ដូចជាប្រែប្រួលខ្លាំង ដែលទម្រង់មុខរបស់នាង មូលក្រឡង់តែម្តង តែនៅតែមើលទៅឃើញស្រស់ស្អាត និងគួរឲ្យស្រលាញ់ដដែល ។ អ្វីដែលជារឿងដល់គួរអោយអាសូរនោះត្រង់ថា នៅពេលនេះអ្នកម្ដាយជាទីស្រលាញ់របស់កញ្ញា បានធ្លាក់ខ្លួនឈឺដែលមានស្ថានភាពធ្ងន់ធ្ងរត្រូវការចំណាយប្រាក់ជាច្រើន ។


ក្នុងនោះកញ្ញាបានបង្ហោះសាររៀបរាប់ថា៖ “ដោយសារស្ថានភាពជំងឺម្តាយនាងខ្ញុំត្រូវការចំណាយប្រាក់ដ៏ច្រើន ដើម្បីព្យាបាលបន្ត ដូច្នេះនាងខ្ញុំត្រូវការលក់ផ្ទះបន្ទាន់ ជាប្រភេទវីឡាភ្លោះប្រភេទ Twin A ទីតាំងស្ថិតនៅក្នុងបុរីដឹផ្លរ៉ាតំលៃអាចឆាតមកក្នុងហ្វេសបុកនាងខ្ញុំផ្ទាល់ ឫទំនាក់ទំនងតាមលេខទូរស័ព្ទ 012497576 ឫ 089333435.” ៕




គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា