ក្រសួងប្រៃសណីយ៍ ប្រកាសចាប់ផ្ដើមទទួលពាក្យ ចូលរួមប្រកួតប្រជែងពានរង្វាន់បច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មានកម្ពុជា ឆ្នាំ២០១៨

587 Views
March 23, 2018

(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រកាសចាប់ផ្ដើមទទួលពាក្យនៃការប្រកួតប្រជែង ពានរង្វាន់វិទ្យាគមនាគមន៍ និងព័ត៌មានកម្ពុជា ឆ្នាំ២០១៨ (Cambodia ICT Awards 2018) ដោយគ្រោងចំណាយថវិកាសរុបជាង ២៧,០០០ដុល្លារអាមេរិក សម្រាប់ជាប្រាក់រង្វាន់ដល់ម្ចាស់ជ័យលាភីផងដែរ។

 

 

 

 

ការរៀបចំពិធីប្រកាសបើកកម្មវិធីប្រកួតប្រជែងពានរង្វាន់ Cambodia ICT Awards 2018 លើកទី៤នេះ ត្រូវបានរៀបចំឡើងនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ ហើយក៏ជាថ្ងៃបើកទទួលពាក្យ ក្នុងការចូលរួមប្រកួតប្រជែងផងដែរ ខណៈការឈប់ទទួលពាក្យនឹងបញ្ចប់នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨។

 

 

 

 

លោក សេង សុភាព ប្រធានវិទ្យាស្ថានជាតិ NIPTICT បានបញ្ជាក់ថា «នវានុវត្តន៍ (ការច្នៃប្រឌិត) អាចចាប់ផ្ដើមចេញពីគ្រប់មជ្ឈដ្ឋានទាំងអស់។ ហេតុដូច្នេះហើយ ទើបកម្មវិធីប្រកួតប្រជែងនេះ ផ្ដួចផ្ដើមឲ្យមានពានរង្វាន់សម្រាប់ពហុវិស័យ ដែលអនុញ្ញាតឲ្យក្រុមហ៊ុនចាប់ផ្ដើមធុរកិច្ច Start-Ups ក្រុមហ៊ុនឯកជន ស្ថាប័នរដ្ឋ និងអង្គការមិនមែនរដ្ឋាភិបាល ចូលរួមបង្ហាញពីភាពច្នៃប្រឌិតរបស់ពួកគេ»។

បេក្ខជនអាចដាក់ពាក្យប្រកួតប្រជែងក្នុងវិស័យចំនួន៦ រួមមាន៖ ១-ការចាប់ផ្ដើមធុរកិច្ច ២-មាតិកាឌីជីថល ៣-វិស័យឯកជន ៤-ការទទួលខុសត្រូវក្នុងសង្គម ៥-វិស័យសាធារណៈ ៦-ការស្រាវជ្រាវ និងអភិវឌ្ឍន៍។

 

 

 

 

សម្រាប់ម្ចាស់ជ័យលាភីដែលទទួលចំណាត់ទាំងបីរូបសរុបចំនួន ១៥,០០០ដុល្លារអាមេរិក ដែលថ្នាក់ទី១ នឹងទទួលបាន១០,០០០ដុល្លារ ទី២ទទួលបាន ៣,០០០ដុល្លារ និងទី៣ទទួលបាន២,០០០ដុល្លារអាមេរិកផងដែរ។

 

 

 

 

សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៧ មានបេក្ខជនចំនួន១២រូប ទទួលបានឱកាសចូលរួមក្នុងកម្មវិធីពានរង្វាន់ ICT អាស៊ាន ឆ្នាំ២០១៧ ដែលត្រូវបានរៀបចំឡើងនៅខេត្តសៀមរាប ដែលក្នុងនោះក្រុមរបស់កម្ពុជាចំនួន៣ បានទទួលបានមេដាយមាសបី ក្នុងពានរង្វាន់ ICT អាស៊ាន គឺក្រុមហ៊ុន BookmeBus ក្នុងវិស័យការបង្កើតធុរកិច្ច កម្មវិធី Bong Pheak ក្នុងវិស័យការទទួលខុលត្រូវក្នុងសង្គម និង Sokhakrom ក្នុងវិស័យឯកជន៕

 

 

 

 

 

 

ប្រភព៖ http://www.freshnewsasia.com/index.php/en/localnews/81977-2018-03-22-12-00-09.html

 

Facebook Comment

Related Articles