ឥណ្ឌាទទួលជោគជ័យក្នុងការសាកល្បងមីស៊ីលលើនាវា ខណៈរដ្ឋមន្រ្តីការពារជាតិ អះអាងថាទុកការពារខ្លួន
ប្រទេសឥណ្ឌាបានទទួលជោគជ័យក្នុងការសាកល្បងមីស៊ីលបាញ់ចេញបីនាវារបស់ខ្លួនកាលពីម្សិលមិញ នេះបើយោងតាមរយៈការអះអាងពីសំណាក់រដ្ឋមន្រ្តី ការពារជាតិឥណ្ឌាបង្ហាញ។



នៅក្នុងបណ្តាញសង្គម Twitter ផ្លូវការណ៍របស់ក្រសួងការពារជាតិឥណ្ឌាបាន សរសរថា មីស៊ីលបាញ់ចេញពីលើនាវាប្រភេទ BrahMos គឺបានទទួលជោគជ័យ និងវាយប្រហារចំគោលដៅឥតខ្ចោះ ដែលវាជាថ្នែកមួយសម្រាប់វិស័យការពារជាតិ និង សន្តិសុខនៅក្នុងប្រទេសឥណ្ឌា។



នេះមិនមែនជាលើដំបូងឡើងដែលប្រទេសឥណ្ឌាទទួលជោគជ័យក្នុងការសាកល្បង មីស៊ីលបាញ់ចេញពីលើនាវា ដោយកាលពីចុងខែវិច្ឆិការកន្លងមកនេះ ប្រទេស ឥណ្ឌា ក៏ទទួលបានជៅគជ័យផងដែរនូវការសាកល្បងមីស៊ីលរបស់ខ្លួន ដែលមានការ ចូលរួមពីប្រទេសរុស្ស៊ីផងដែរ។



គួរបញ្ជាក់ថាមីស៊ីល BrahMos កឺត្រូវបានប្រទេសឥណ្ឌាសហការជាមួយប្រទេសរុស្ស៊ី ចាប់តាំងពីឆ្នាំ 1998 មកម្លេះ ដោយវាត្រូវបានបាញ់សាកល្បងជាលើកដំបូងនៅ ក្នុងឆ្នាំ 2001 ដែលវាអាចមានសមត្ថភាពកម្ទេចសត្រូវទាំងនៅក្នុងទឹក លើគោក និងនៅលើអាកាសផងដែរ៕




ប្រភព៖ Sputnik
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា