នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ឯម សំអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលមរណភាព នៅមន្ទីរបំរ៉ុងរ៉ាត់ ទីក្រុងបាងកក

1010 Views
March 24, 2018

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ឯម សំអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានទទួលមរណភាព នៅម៉ោង៦៖៤៥នាទី ព្រឹកថ្ងៃសៅរ៍ ទី២៤ ខែមីនា ឆ្នាំ២០១៨នេះ ដោយរោគាពាធ នៅមន្ទីរពេទ្យបំរ៉ុងរ៉ាត់ ទីក្រុងបាងកក ប្រទេសថៃ។ នេះបើតាមការបញ្ជាក់របស់ ឧត្តមសេនីយ៍ឯក ពិន ពិសិដ្ឋ អគ្គនាយករង អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងត្រូវជាកូនប្រសារបស់នាយឧត្តមសេនីយ៍ ឯម សំអាន។

 

 

 

 

ឧត្តមសេនីយ៍ឯក ពិន ពិសិដ្ឋ បានសរសេរក្នុង Facebook ផ្លូវការរបស់លោកនៅព្រឹកនេះថា «ក្នុងនាមខ្ញុំបាទផ្ទាល់ និងតំណាងក្រុមគ្រួសារទាំងមូល សូមគោរពជម្រាបជូន សម្តេច ឯកឧត្តម លោកជំទាវ លោក-លោកស្រី បងប្អូន ញាតិមិត្តជិតឆ្ងាយទាំងអស់ មេត្តាជ្រាបថា លោកឪពុកក្មេកជាទីគោរពស្រឡាញ់របស់ខ្ញុំបាទគឺ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ឯម សំអាន បានធ្វើមរណកាល ទៅកាន់លោកខាងមុខ នៅវេលាម៉ោង ៦៖៤៥នាទី ព្រឹកថ្ងៃសៅរ៍ ទី២៤ ខែមីនា ឆ្នាំ២០១៨ ដោយរោគគាពាធ»

 

 

 

 

ប្រភព៖ http://www.freshnewsasia.com/index.php/en/localnews/82094-2018-03-24-01-00-20.html

 

Facebook Comment

Related Articles