បើកបរមិនត្រូវស្ថិត ក្នុងស្ថានភាពងងុយដេកជាដាក់ខាត! ស្លាប់៤នាក់ និងរបួស១២នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៣ ខែមីនា​ម្សិលមិញ

416 Views
March 24, 2018

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៦លើក បណ្ដាលឲ្យមនុស្សស្លាប់ចំនួន៤នាក់ រងរបួសធ្ងន់ចំនួន៧នាក់ និងរងរបួសស្រាលចំនួន៥នាក់។

 

 

 

 

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង៦លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន៤គ្រឿង, រថយន្ដតូច៥គ្រឿង, រថយន្ដធុនធំ៣គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមានល្បឿន, មិនប្រកាន់ស្ដាំ, ប្រជែង និងបត់គ្រោះថ្នាក់។

សូមបញ្ជាក់ថារយៈពេល២៣ថ្ងៃ ខែមីនា ឆ្នាំ២០១៨នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេសកើតឡើងចំនួន២០៥លើក បណ្ដាលឲ្យមនុស្សស្លាប់​ចំនួន១១៧នាក់ រងរបួសស្រាលចំនួន១៣៣នាក់ និងរបួសធ្ងន់ចំនួន២០៥នាក់៕

 

 

ប្រភព៖ http://www.freshnewsasia.com/index.php/en/localnews/82091-2018-03-23-23-52-11.html

 

Facebook Comment

Related Articles