ក្រសួងការពារជាតិថាមានការបំផ្លោងគ្រាប់ចូលស្នាក់ការកងកម្លាំងកម្ពុជានៅម៉ាលី
688 Views
March 24, 2018
Tags: ក្រសួងការពារជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ បានប្រកាសថា កាលពីម្សិលមិញនេះ មានករណីបំផ្លោងគ្រាប់ចូលស្នាក់ការកងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា ២ខ្នង ចំនួន ៣ គ្រាប់ ស្ថិតនៅតំបន់ Kidal ប្រទេសម៉ាលី បណ្តាលឲ្យមានការខូចខាតទ្រព្យសម្បត្តិមួយចំនួន។
បើតាមលោក ឈុំ សុជាតិអ្នកនាំពាក្យក្រសួងការពារជាតិលើកឡើងលើហ្វេសប៊ុករបស់លោកថា ព្រឹត្តិការណ៍នេះ បានកើតឡើងវេលាម៉ោង៦:៥៥នាទីព្រឹក ម៉ោងនៅម៉ាលីដែលត្រូវនឹងម៉ោង១:៥៥នាទីរសៀលម៉ោងនៅកម្ពុជា ហើយក្នុងហេតុការណ៍នេះ លោកថា មិនបង្កឲ្យកងកម្លាំងវិស្វកម្មព្រលានយន្តហោះលេខ១៨៩ របស់កម្ពុជាដែលបំពេញការងារនៅតំបន់នេះ រងរបួសនោះទេ។
បើតាម លោក ឈុំ សុជាតិ ឲ្យដឹងទៀតថា រហូតដល់ពេលនេះ កម្លាំងកំពុងស្រាវជ្រាវកំណត់រកអត្តសញ្ញាណនៃការវាយប្រហារនោះ។
ប្រភព៖ http://vodhotnews.com/23/03/2018/defense-ministry-officials-say-there-are-cases-of-shelling/
Tags: ក្រសួងការពារជាតិ

គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា