ប៉ូលីសកំទេចរថយន្ដ Ferrari តម្លៃរាប់ម៉ឺន ធ្វើឲ្យម្ចាស់ជាសេដ្ឋីយំមិនចេញ ដឹងមូលហេតុ ហួសចិត្ត! (មានវីឌីអូ)

1043 Views
March 24, 2018

បុរសជាអ្នកជំនួញនិងជាសេដ្ឋីម្នាក់ បានជួបរឿងស៊យ ត្រូវបានប៉ូលីសស្កាត់ផ្លូវ នៅពេលដែលកំពុងបើកបររថយន្ដប្រណីត ម៉ាក Ferrari 458 Spider តម្លៃប្រមាណ ២៨ម៉ឺនដុល្លា របស់ខ្លួន។

 

 

 

 

ភ្លាមៗនោះ បុរសជាម្ចាស់រថយន្ដបានឆ្ងល់ហើយសួរថា ហេតុអ្វីបានជាបញ្ឈប់រថយន្ដរបស់លោក? ស្រាប់តែប៉ូលីសបានឆ្លើយវិញថា គេសង្ស័យថាលោកបានលួចរថយន្ដនេះ។ ម្ចាស់រថយន្ដក៏បានស្រឡាំងកាំងតែម្ដង ព្រោះខ្លួនបានទិញឡាន Ferrari នេះដោយស្របច្បាប់ នៅពេលដែលគេលក់ដេញថ្លៃ។

 

 

 

 

ប៉ូលីសបែរជាទាមទាររកលិខិតបញ្ជាក់កម្មសិទ្ធស្របច្បាប់ ហើយរឹបអូសយករថយន្ដនោះទៅ។​ ក្រោយមក បុរសជាម្ចាស់រថយន្ដក៏បានប្ដឹងទាមទាររថយន្ដមកវិញ អស់រយៈពេលជិត១ឆ្នាំឯណោះ។ រហូតដល់កាលពីថ្មីៗនេះ ទើបប៉ូលីសបញ្ចេញវីឌីអូដែលគេកំទេចរថយន្ដ Ferrari ចោល ឲ្យបុរសជាម្ចាស់បានឃើញ ធ្វើឲ្យលោករន្ធត់ចិត្តជាខ្លាំង។

 

 

 

 

បុរសជាម្ចាស់រថយន្ដបានត្រឹមតែស្ដាយ ស្ទើរស្រក់ទឹកភ្នែក ព្រោះខ្លួនបានប្រឹងធ្វើការសន្សំលុយយ៉ាងលំបាក ដើម្បីរថយន្ដ Ferrari នេះ។ ចំណែកប៉ូលីសមានលេសថា មូលហេតុដែលគេកំទេចរថយន្ដនេះមកពី រថយន្ដនេះគ្មានធានារ៉ាបរងត្រឹមត្រូវ ផ្នែកនៃរថយន្ដខ្លះជារបស់ដែលលួចគេ ហើយស្ថិតក្នុងប្រភេទរថយន្ដ B ដែលគ្មានសុវត្ថិភាពក្នុងការបើកបរលើដងផ្លូវ ទើបត្រូវកំទេចចោលដូច្នេះ។

 

 

 

 

គួរឲ្យអាណិតបុរសជាម្ចាស់រថយន្ដណាស់ ដែលលោកស្ទើរមិនជឿថាប៉ូលីសធ្វើដល់ថ្នាក់នេះ។ ម៉្យាងទៀត គ្រឿងបន្លាស់ដែលត្រូវជួសជុលថ្លៃៗខ្លាំងណាស់ គឺអស់ថ្លៃជាងទិញរថយន្ដថ្មីមួយគ្រឿងទៀត៕

 

 

 

 

 

វីឌីអូ៖ https://www.facebook.com/marsel.theodhori/videos/10156437930920572/

 

ប្រភព៖ https://www.mirror.co.uk/news/uk-news/moment-200k-ferrari-crushed-police-12215046

Facebook Comment

Related Articles