ទប់ទឹកភ្នែកមិនបាន! ប៉ូលីសបារាំងពលីជីវិតជួយចំណាប់ខ្មាំង​ សម្រេចបំណងមួយ មុននឹងផុតដង្ហើម!

854 Views
March 26, 2018

កាលពីពេលថ្មីនេះ មានករណីភេរវកម្មផ្ទុះឡើងនៅផ្សារទំនើបប្រទេសបារាំង ក្នុងនោះ ប៉ូលីសបារាំងម្នាក់បានក្លាយជាវីរបុរស ដោយលោកបានលះបង់ជីវិតប្ដួរខ្លួនជាចំណាប់ខ្មាំងនឹងពលរដ្ឋស៊ីវិល ធ្វើឲ្យពិភពលោកក្ដុកក្ដួល កោតសរសើរនឹងវីរភាពដ៏អង់អាចរបស់លោកគ្រប់គ្នា។

 

 

 

 

 

 

 

ជាអកុសល លោក Arnaud Beltrame អាយុ៤៤ឆ្នាំ ត្រូវបានភេរវករ បាញ់ប្រហារជាច្រើនគ្រាប់ និង ចំបំពង់ក ធ្វើឲ្យលោកបានបាត់បង់ជីវិតគួរឲ្យសង្វេគពេលទៅដល់មន្ទីរពេទ្យ។ លោកគឺជាវីរបុរសដ៏អស្ចារ្យ ដោយសុខចិត្តប្តូរជីវិតដើម្បីជួយនារីជាពលរដ្ឋស៊ីវិលម្នាក់ជាចំណាប់ខ្មាំងរបស់ភេរវករ។ អ្វីដែលកាន់តែរន្ធត់ចិត្ត មានព័ត៌មានលេចលឺថា លោកនៅប្រឹងរក្សាដង្ហើមរហូតដល់សម្រេចបានបំណងប្រាថ្នាមួយ មុននឹងលោកចែកឋានទៅភ្លាមៗនោះ។

 

 

 

 

 

 

 

បំណងមុនពេលស្លាប់នោះគឺ លោកបានរៀបអាពាហ៍ពិពាហ៍ជាមួយមិត្តស្រីជាទីស្រឡាញ់នៅក្នុងមន្ទីរពេទ្យ ទាំងខ្លួនស្ថិតនៅលើគ្រែ និង មានដង្ហើមចង្រិតទៅហើយ។ កូនក្រមុំរបស់លោកបានត្រឹមតែបង្ហូរទឹកភ្នែកឥតឈប់ មិនអាចជួយអ្វីលោកបានឡើយ។ ការពិតអ្នកទាំង២មានគម្រោងរៀបការនៅខែមិថុនានេះទៅហើយ មិនគួរវាសនាពង្រាត់ឲ្យព្រាត់ស្លាប់បែបនេះសោះ។ លោកអាចារ្យដែលជាសាក្សីក្នុងមង្គលការកំសត់នេះបានប្រាប់សារព័ត៌មានថា លោក Arnaud Beltrame នៅតែជាបុរសក្លាហានដ៏អស្ចារ្យ រហូតដល់ដង្ហើមចុងក្រោយ។

 

 

 

 

 

 

ចំណែកឯលោកប្រធានាធិបតី  Emmanuel Macron បានធ្វើការឧទ្ទិសដល់វីរបុរសមួយរូបនេះ ដោយថ្លែងថា លោកបានជួយជីវិតមនុស្សជាច្រើន និង ពិតជាគោរពដល់តួនាទីរបស់លោកនិងប្រទេសជាតិ។ គួរបញ្ជាក់ដែរថា ការវាយប្រហារនៅបារាំងនេះ បានធ្វើឲ្យមនុស្សស្លាប់៣នាក់ និង របួស១៦នាក់៕

 

 

 

 

 

 

 

 

 

ប្រភព៖ http://www.ladbible.com/news/news-hero-cop-who-died-saving-hostage-from-gunman-married-on-his-death-bed-20180324

 

Facebook Comment

Related Articles