Kim Jong-un ទៅបំពេញទស្សនៈកិច្ចក្នុងប្រទេសចិនស្ងាត់ៗ ខណៈគ្រោងជួប ចរាជាមួយ កូរ៉េខាងត្បូង

តាមរយៈប្រភពសារព័ត៌មានជាតិជប៉ុនបានឲ្យដឹងថា កាលពីថ្ងៃច័ន្ទម្សិលមិញនេះ ប្រមុខដឹកនាំប្រទេសកូរ៉េខាងជើង លោក Kim Jong-un គឺបានទៅបំពេញ ទស្សនៈកិច្ច ស្ងាត់ៗនៅក្នុងប្រទេសចិន ស្របពេលដែលគេបានដឹងថាប្រទេសសំបូរ មីស៊ីលមួយនេះត្រៀមរួចជាស្រេចក្នុងជំនួបចចារជាមួយប្រទេសកូរ៉េខាងត្បូង។
យ៉ាងណាមិញដំណើរបំពេញទស្សនៈកិច្ចស្ងាត់ៗរបស់មេដឹកនាំកូរ៉េខាងជើង គឺត្រូវបានភ្នាក់ងារសម្ងាត់របស់សារប័ត៌មានជប៉ុនបង្ហាញ ដោយក្នុងនោះ កាលពីម្សិលមិញនេះ តំបន់ដែលក្បួនរថយន្តរបស់មេដឹកនាំ Kim Jong-un ឆ្លងកាត់ ត្រូវបានបិទចរាចរណ៍ និងការយាមកាមយ៉ាងតឹងរ៉ឹងបំផុត។
នៅក្នុងដំណើរទស្សនៈកិច្ចស្ងាត់ៗនេះត្រូវបានក្រុមអ្នកវិភាគលើកឡើងថា ភាគីចិន និងកូរ៉េខាងជើង ដែលជាសម្ព័ន្ធមិត្តជំនួញជាមួយគ្នា អាចនឹងលើកយក ដំណើរការនៃការចចារជាមួយនឹងសហរដ្ខឋអាមេរិក និហកូរ៉េខាងត្បូងពិភាក្សាគ្នា ហើយបញ្ហាពិសេសនោះគឺផ្តោលលើកម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ដែលបានគំរាមគំហែងពិភពលោក រួមទាំងប្រទេសចិនផងដែរ៕
ប្រភព៖ BBC
http://www.bbc.com/news/world-asia-43547044
វីឌីអូ
Whoever has arrived in Beijing got quite a motorcade: pic.twitter.com/qL1Q55Hnma
— Stephen McDonell (@StephenMcDonell) March 26, 2018