ស្ងាត់ៗ ឥណ្ឌាកំពុងសង់រូបសំណាកខ្ពស់ជាងគេក្នុងលោក! ដឹងថារូបអ្នកណាទេ?
អគារខ្ពស់ៗជាងគេបង្អស់នៅតាមប្រទេសនានា ជុំវិញពិភពលោក ត្រូវបានមនុស្សម្នាជាច្រើនបានលឺបានឃើញហើយ។ ដោយឡែក ចំពោះរូបសំណាកដែលមានកម្ពស់ខ្ពស់មហិមាវិញ មិនសូវមានព័ត៌មានណាចុះផ្សាយនោះទេ។



ដូច្នេះហើយទើបថ្ងៃនេះ សារព័ត៌មានមេគង្គនឹងចែករំលែកព័ត៌មានទាក់ទិននឹងការសាងសង់រូបសំណាកមួយដែលនឹងក្លាយជារូបសំណាកមានខ្ពស់បំផុតក្នុងពិភពលោក នៅពេលដែលបញ្ចប់ការសាងសង់ជាស្ថាពរ។ រូបសំណាកនេះស្ថិតនៅប្រទេសឥណ្ឌា ដែលគេឲ្យឈ្មោះថាជា «រូបសំណាកនៃការរួបរួម» (Statue of Unity) ។


រូបសំណាកនេះមានកម្ពស់ដល់ទៅ ១៨២ម៉ែត្រ ខ្ពស់ជាងរូបសំណាកសេរីភាពរបស់សហរដ្ឋអាមេរិក (Statue of Liberty) ដល់ទៅជិត២ដង។ ការពិតរូបសំណាកនេះគឺជារូបរបស់ ឧបនាយករដ្ឋមន្ត្រីទី១ នៃប្រទេសឥណ្ឌា ដែលមានឈ្មោះថា Vallabhbhai “Sardar” Patel ។ លោកមិនត្រឹមតែជាឧបនាយករដ្ឋមន្ត្រីទី១ លោកថែមទាំងជាអ្នកដឹកនាំនយោបាយ និង សង្គម ដ៏ឆ្នើមមួយរូប ដែលមានស្នាដៃជាច្រើនក្នុងការតស៊ូទាមទារឯករាជ្យជូនប្រទេសឥណ្ឌា។


ការសាងសង់នេះត្រូវចំណាយទឹកប្រាក់ប្រមាណជាង៣រយលានដុល្លា ឯណោះ ហើយនឹងគ្រោងសង់បញ្ចប់នៅខែតុលា ឆ្នាំ២០១៨ នេះហើយ។ ក្នុងនោះ គម្រោងរូបសំណាកនៃការរួបរួមនេះ មានទាំងសណ្ឋាគារ សួនច្បារ ស្ពាន ផ្លូវ ជាដើម។ ប៉ុន្ដែ ការសង់រូបសំណាករបស់លោក Vallabhbhai “Sardar” Pate បានបង្កការរិះគន់យ៉ាងដំណំថា ជាការទាញយកផលប្រយោជន៍នយោបាយ។


យ៉ាងណាមិញ គេសង្ឃឹងយ៉ាងមុតមាំថា រូបសំណាកខ្ពស់ជាងគេបង្អស់ក្នុងលោកនេះនឹងទាក់ទាញភ្ញៀវទេសចរជាតិនិងអន្ដរជាតិ មកកាន់ទឹកដីកោះ Sadhu-Bet នៃប្រទេសឥណ្ឌានេះ៕
ប្រភព៖ https://www.telegraph.co.uk/travel/news/construction-of-worlds-tallest-statue-underway/
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា