ចិនយល់ព្រមលក់មីស៊ីលឆ្លងទ្វីបឲ្យប៉ាគីស្ថាន ខណៈឥណ្ឌាទើបតែ សាកល្បងមីស៊ីថ្មីជោគជ័យ
ក្រុមបច្ចេកវិទ្យាប្រទេសចិនយល់ព្រមចុះកិច្ចព្រមព្រៀងលក់មីស៊ីលឆ្លងទ្វីបរបស់ខ្លួនទៅកាន់ប្រទេសប៉ាគីស្ថានជាផ្នែកមួយបង្កើនសមត្ថភាពវិស័យយោធាប្រទេសនេះ ស្របពេលដែលប្រទេសក្បែរខាងឥណ្ឌាទើបតែទទួលជោគជ័យក្នុងការ សាកល្បងមីស៊ីលកាលពីសប្តាហ៍មុន។



តាមរយៈសាព័ត៌មាន South China Morning Post បានឲ្យដឹងថា មីស៊ីលឆ្លងទ្វីប ដែលកងកម្លាំងយោធាចិននឹងលក់ឲ្យប្រទេសប៉ាគីស្ថានគឺមានប្រភេទ DF-41 ដែលមានបំពាក់កាមេរ៉ា និងអាចកំណត់វាយប្រហារសត្រូវបានច្រើនទីតាំង ក្នុងពេលតែមួយ។


ទោះបីជាយ៉ាងណាក៏ដោយព័ត៌មាននៃការបញ្ចូនមីស៊ីលទាំងនេះទៅកាន់ប្រទេស ប៉ាគីស្ថានគឺនៅមិនទាន់បង្ហាញច្បាស់លាស់នៅឡើយទេ ស្របពេលដែលដំណឹងនៃ កិច្ចព្រមព្រៀងទិញលក់រវាងប្រទេសទាំងពីរទើបតែបង្ហាញជាផ្លូវការណ៍កាលពីសប្តាហ៍មុន។



បញ្ជាក់ថាក្រុមអ្នកជំនាញជាច្រើនបានលើកឡើងដូចគ្នា ថាវាអាចជាការបង្ក ជាកម្តៅរវាងសត្រូវយូរលង់របស់ប្រទេសប៉ាគីស្ថានគឺឥណ្ឌា ស្របពេលប្រទេសទាំង ២ គឺបានប្រឈមមុខដាក់គ្នាអស់រាប់ទសវត្សមកហើយលើបញ្ហាតំបន់ Kashmir៕




ប្រភព៖ Sputnik
https://sputniknews.com/military/201803261062925055-Beijing-sold-islamabad-missile-tech/
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា