កម្លាំងនគរបាលសេដ្ឋកិច្ច និងជំនាញសុខាភិបាលចាត់វិធានការចំពោះរោងចក្របារីមួយនៅខេត្តកណ្ដាល ដែលវេចខ្ចប់ពុំមានសារព្រមានសុខភាព និងរូបភាពត្រឹមត្រូវតាមច្បាប់
(កណ្ដាល)៖ ក្រោមការបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច កំលាំងជំនាញនាយកដ្ឋាន សហការជាមួយមន្ត្រីជំនាញនៃមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព នៃក្រសួងសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន ក្រោមការសម្របសម្រួលនីតិវិធីពីលោក ហេង ផេង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ បានចុះត្រួតពិនិត្យរោងចក្របារី VINITON Group ស្ថិតក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល ក្រោយសង្ស័យវេចខ្ចប់ពុំមានបោះពុម្ភសារព្រមានសុខភាព និងរូបភាពលើកញ្ចប់បារីត្រឹមត្រូវតាមច្បាប់កំណត់។

បន្ទាប់ពីការត្រួតពិនិត្យរួចហើយ កម្លាំងសមត្ថកិច្ចចម្រុះបានរកឃើញថា: រោងចក្រខាងលើពិតជាបានធ្វើការវេចខ្ចប់បារីជាច្រើនប្រភេទ ពុំមានសារព្រមានសុខភាព និងរូបភាពត្រឹមត្រូវតាមច្បាប់កំណត់ពិតប្រាកដមែន។

យោងតាមការសម្របសម្រួលរបស់លោក ហេង ផេង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល បានតម្រូវឲ្យខាងរោងចក្របារី វីនីតុន ធ្វើកិច្ចសន្យាជាលាយលក្ខណ៍អក្សរបញ្ឈប់ការផលិត វេចខ្ចប់នូវផលិតផលថ្នាំជក់ដែលពុំមានសារព្រមានសុខភាព និងរូបភាពតាមច្បាប់កំណត់នៅលើកញ្ចប់ និងសុងបារី ព្រមទាំងបញ្ឈប់សកម្មភាពផ្សព្វផ្សាយជំរុញការលក់តាមគ្រប់រូបភាពទាំងអស់ ចាប់ពីថ្ងៃធ្វើកិច្ចសន្យានេះតទៅ។

ឯចំណែកផលិតផលថ្នាំជក់ដែលបានលក់នៅលើទីផ្សាររួចហើយ តែពុំមានសារព្រមានសុខភាព និងរូបភាពត្រឹមត្រូវ ខាងរោងចក្រសន្យានឹងប្រមូលយកមកកែតម្រូវឡើងវិញ ឲ្យបានមុនថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨។

ជាមួយគ្នានោះ កម្លាំងសមត្ថកិច្ចបានផ្តាំផ្ញើដល់អាជីវករលក់ថ្នាំជក់ទាំងអស់ ត្រូវតែរួមចំណែកក្នុងការអនុវត្តច្បាប់ដែលបានចូលជាធរមាន មានន័យថា ទទួលលក់តែបារីណាដែលមានបោះពុម្ភសារព្រមានសុខភាព និងរូបភាពលើកញ្ចប់ និងសុងត្រឹមត្រូវតាមច្បាប់ ចៀសវាងត្រូវរងការពិន័យដែលក្នុងច្បាប់បានចែង។ ចំពោះអ្នកលក់ចែកចាយ និងលក់ដុំត្រូវពិន័យជាប្រាក់២លានរៀល ឯចំណែកអ្នកលក់រាយត្រូវពិន័យ១ម៉ឺនរៀលផងដែរ៕



ប្រភព៖ http://www.freshnewsasia.com/index.php/en/localnews/82494-2018-03-27-13-01-03.html
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា