គណៈប្រតិភូក្រសួងពីរ ចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ផ្ទះ អណ្តូងស្នប់ ជូនកងកម្លាំងយោធិន និងនគរបាលឈរជើងការពារតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ

914 Views
March 28, 2018

(ស្ទឹងត្រែង)៖ ទេសរដ្ឋមន្ដ្រី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងនាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ នាយសេនាធិការចំរុះ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា រួមដំណើរដោយ លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ផ្ទះ និងអណ្តូងស្នប់ ជូនដល់កងកម្លាំងយោធិន និងនគរបាលឈរជើងការពារតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ ស្ថិតនៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

 

 

 

 

នៅក្នុងឱកាសនៃដំណើរបេសកកម្មនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨នេះ គណៈប្រតិភូបានអញ្ជើញពិនិត្យវឌ្ឍនភាពនៃការសាងសង់ផ្ទះចំនួន៥០០ខ្នង អនុវត្តដោយក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ និងអណ្តូងស្នប់ចំនួន៥០ អនុវត្តដោយក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងផ្លូវថ្នល់ ស្ពាន និងរៀបចំតបណ្តាញអគ្គិសនីចូលទៅក្នុងតំបន់នោះ ដែលសមិទ្ធផលទាំងនេះគឺជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការស់នៅរបស់គ្រួសារកងកម្លាំងយោធិន និងនគរបាលឈរជើងការពារតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ។

 

 

 

 

លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង តំណាងឲ្យប្រជាពលរដ្ឋកងកម្លាំងប្រដាប់អាវុធ និងមន្រ្តីរាជការក្នុងខេត្តស្ទឹងត្រែង សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានសាងសង់ផ្ទះ អណ្តូងស្នប់ ផ្លូវថ្នល់ រៀបចំតបណ្តាញអគ្គិសនី និងអភិវឌ្ឍតំបន់ព្រំដែនកម្ពុជា-ឡាវ ក្នុងខេត្តស្ទឹងត្រែង ឲ្យក្លាយទៅជាតំបន់ដែលមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការរស់នៅរបស់គ្រួសារកងកម្លាំងយោធិន និងនគរបាលឈរជើងការពារតាមខ្សែបន្ទាត់ព្រំដែន។

 

 

 

 

ជាមួយគ្នានេះ គណៈប្រតិភូនៃក្រសួងទាំងពីរ បាននាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់កងកម្លាំងយោធិន និងនគរបាលឈរជើងការពារតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ រួមមាន៖

ទី១៖ អំណោយប្រគល់ជូន កងពលតូចលេខ១២៨ អង្ករ១០តោន, ត្រីងៀត៥០គីឡូក្រាម, ប្រហុក៥០គីឡូក្រាម, ផ្លែត្រឡាច៥០គីឡូក្រាម, មីម៉ាម៉ា១០០កេស, មើមឆៃថាវ៥០គីឡូក្រាម, ត្រីខកំប៉ុង៥០កេសតូច, នំ១០ធុង, ទឹកស៊ីអ៊ីវ៤០កេស, ទឹកត្រី៤០កេស។

ទី២៖ អំណោយប្រគល់ជូន កងកម្លាំងសឹករងខេត្ត អង្ករ១០តោន, ត្រីងៀត២០គីឡូក្រាម, ប្រហុក២០គីឡូក្រាម, ផ្លែត្រឡាច២០គីឡូក្រាម, មីម៉ាម៉ា១០កេស, មើមឆៃថាវ២០គីឡូក្រាម, ត្រីខកំប៉ុង២០កេសតូច, នំ០៥ធុង, ទឹកស៊ីអ៊ីវ១០កេស, ទឹកត្រី១០កេស។

ទី៣៖ អំណោយប្រគល់ជូន នគរបាលព្រំដែន អង្ករ១០តោន, ត្រីងៀត២០គីឡូក្រាម, ប្រហុក២០គីឡូក្រាម, ផ្លែត្រឡាច២០គីឡូក្រាម, មីម៉ាម៉ា១០កេស, មើមឆៃថាវ២០គីឡូក្រាម, ត្រីខកំប៉ុង២០កេសតូច, នំ០៥ធុង, ទឹកស៊ីអ៊ីវ១០កេស, ទឹកត្រី១០កេស។

ទី៤៖ អំណោយប្រគល់ជូន កងវិស្វកម្មស្ថាបនាផ្លូវ៖ អង្ករ១០តោន, ត្រីងៀត២០គីឡូក្រាម, ប្រហុក២០គីឡូក្រាម, ផ្លែត្រឡាច២០គីឡូក្រាម, មីម៉ាម៉ា១០កេស, មើមឆៃថាវ២០គីឡូក្រាម, ត្រីខកំប៉ុង២០កេសតូច, នំ០៥ធុង, ទឹកស៊ីអ៊ីវ១០កេស, ទឹកត្រី១០កេស៕

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ប្រភព៖ http://www.freshnewsasia.com/index.php/en/localnews/82493-2018-03-27-12-40-02.html

 

Facebook Comment

Related Articles