ក្រសួងបរិស្ថានថា បទល្មើសព្រៃឈើ និងការជួញដូរសត្វព្រៃខុសច្បាប់នៅតែបន្តកើតមាន
ក្រសួងបរិស្ថាន អំពាវនាវទៅស្ថាប័នជាតិ និងអន្តរជាតិ ឲ្យជួយទប់ស្កាត់បទល្មើសធនធានធម្មជាតិ ដោយថា បទល្មើសព្រៃឈើ និងការជួញដូរសត្វព្រៃឆ្លងដែនខុសច្បាប់ នៅតែបន្តកើតមាន បើទោះបីមានការបង្ក្រាបច្រើនករណីក៏ដោយ។
នរគបាលជាតិបានចុះផ្សាយថា រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ ថ្លែងនៅក្នុងសិក្ខាសាលាស្តីពីសន្តិសុខបរិស្ថានជាតិ បទល្មើសព្រៃឈើ និងសត្វព្រៃ ដែលធ្វើឡើងក្នុងរាជធានីភ្នំពេញ នៅថ្ងៃនេះថា បច្ចុប្បន្ននេះ បទល្មើសព្រៃឈើ និងសត្វព្រៃឆ្លងដែនខុសច្បាប់ បានបន្តកើតឡើង ស្ទើរគ្រប់ទីកន្លែង ទោះបីសមត្ថកិច្ចបង្ក្រាប បានច្រើនករណីក៏ដោយ។
រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក សាយ សំអាល់ ថ្លែងក្នុងពិធីសម្ពោធអគារក្រសួងបរិស្ថានថ្មី(រូបថតដោយណាត សុភាព)
លោក សាយ សំអាល់ ត្រូវបានដកស្រង់សម្ដី ដែលបានថ្លែងថា ជនល្មើស បានប្រើគ្រប់កល្បិច ដើម្បីនាំចេញដោយខុសច្បាប់ ដោយថា ខ្លះដាក់ក្នុងវ៉ាលីដាក់ក្នុងកប៉ាល់ជាដើម។
លោក សាយ សំអាល់ បានរំឭកឲ្យសមត្ថកិច្ចគ្រប់ថ្នាក់ ដូចជាសមត្ថកិច្ចគយ នគរបាលសេដ្ឋកិច្ច កងរាជអាវុធហត្ថ និងកម្លាំងយោធា រួមទាំងក្រសួងបរិស្ថាន និងនគរបាល INTERPOL រួមសហការគ្នា ដើម្បីទប់ស្កាត់បញ្ហានេះឲ្យមានប្រសិទ្ធិភាព កុំឲ្យបាត់បង់ធនធានធម្មជាតិដ៏កម្រនៅក្នុងតំបន់ និងពិភលោក ៕
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា