ផ្លូវការណ៍ Kim Jong-un ពិតជាបំពេញទស្សនៈកិច្ចនៅប្រទេសចិនពិតមែន

821 Views
March 28, 2018

បន្ទាប់ពីមានដំណឹងចចាមអារ៉ាមកាលពីម្សិលមិញនៃដំណើរបំពេញទស្សនកិច្ចរបស់លោក Kim Jong-un ទៅកាន់ប្រទេសចិន ពេលនេះគឺដំណឹងនេះគឺបានក្លាយជា ការពិតហើយ បន្ទាប់ពីទូរទស្សន៍ជាតិប្រទេសចិនបានបង្ហាញជំនួបគ្នានៃ មេដឹកនាំ ប្រទេសទាំង ២។

 

 

 

 

 

 

ដំណើរបំពេញទស្សនៈកិច្ចស្ងាត់ៗដ៏គួរឲ្យភ្ញាក់ផ្អើលរបស់មេដឹកនាំកូរ៉េខាងជើងមកកាន់ប្រទេសចិន ត្រូវបានអ្នកជំនាញជាច្រើនលើកឡើងថា វាអាចជាការរៀបចំ ត្រៀមខ្លួនសម្រាប់ប្រទេសសំបូរមីស៊ីលមួយនេះ ដើម្បីឺឈានទៅកាន់តុចចារ ជាមួយនឹងប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកដែលអាចនឹង កើតឡើង ក្នុងខែ ឧសភាខាងមុខ។

 

 

 

 

 

 

 

យ៉ាងណាមិញដំណើរបំពេញទស្សនៈកិច្ចរបស់លោក Kim jong-un មកកាន់ ប្រទេសចិនកឺត្រូវបានគេដឹងថាជាការអញ្ជើញរបស់លោកប្រធានាធិបតីចិន Xi Jinping ដោយក្នុងនោះលោកKim Jong-un បានធ្វើដំណើរតាមរថភ្លើងពិសេស ដែលរួមដំណើរដោយមន្រ្តីជាន់ខ្ពស់កូរ៉េខាងជើងជាច្រើនរូបផងដែរ។

 

 

 

 

 

 

 

គួរបញ្ជាក់ថាកម្តៅនៅក្នុងឧបទ្វីបកូរ៉េហាក់មានការថយចុះច្រើនក្រោយភាគីទាំងសងខាងបានសម្រេចថយក្រោយម្នាក់មួយជំហាន ដោយក្នុងនោះប្រទេស កូរ៉េខាងជើង ក៏បានបង្ហើបពីគម្រោងក្នុងការបោះបង់កម្មវិធីអាវុធនុយក្លេអ៊ែរ ផងដែរ នៅក្នុងជំនួបចចារជាមួយកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក៕

 

 

 

 

 

 

 

 

ប្រភព៖ BBC

http://www.bbc.com/news/world-asia-43564529

Facebook Comment

Related Articles