ភ្លើងឆេះព្រៃនៅភូមា ចាប់ខ្លួនបុរស ២នាក់ ដល់ស្តាប់ចម្លើយសារភាព ចង់ដាច់ផ្ងារ
បុរសជនជាតិភូមា ២ នាក់ត្រូវបានប៉ូលីសនៅក្នុងតំបន់ Khun Yuam ចាប់ខ្លួន ដោយចោទប្រកាន់ពួកគេទាំង ២ នាក់បានដុតបំផ្លាញព្រៃនៅក្នុងតំបន់នៃខេត្ត Mae Hong Son។


បើយោងតាមរយៈរបាយការណ៍ក្រុមភ្នាក់ងារពន្លត់អគ្គីភ័យបានឲ្យដឹងថា មានប្រជាជននៅក្នុងភូមិ Moo បានប្តឹងភ្នាក់ងារពន្លត់អគ្គីភ័យឲ្យមកពន្លត់ ភ្លើងឆេះព្រៃ ប្រហែលម៉ោង ៤ កន្លះល្ងាច។


បន្ទាប់ពីភ្នាក់ងារបានមកបាញ់ពន្លត់ ក៏ស្រាប់តែបុរសដែលជាជនសង្ស័យ ២ នាក់បានរត់ចេញមកពីព្រៃ ដែលពួកគេទាំង ២នាក់មានឈ្មោះ Lu និងម្នាក់ទៀត ឈ្មោះ Thunsuay ដែលពួកគេកឺជាដើមហេតុដែលបណ្តាលឲ្យភ្លើងឆេះព្រៃ បែបនេះ។


ក្រោយចាប់ខ្លួនមកសាកសួរ បុរសទាំង ២ បានឆ្លើយយ៉ាងហួសចិត្តថាភ្លើង ដែលឆេះគឺពួកគេជាអ្នកដុត ដើម្បីយកឃ្មុំ តែចង្រៃអីខណៈដែលកំពុងដុតស្រាប់ តែមានខ្យល់ខ្លាំងបោកបក់ បង្កជាការឆេះព្រៃតែម្តង។


យ៉ាងណាមិញបុរសទាំង ២ នាក់កឺនឹងប្រឈមជាមួយនឹងទោស ទៅតាមច្បាប់នៃ ប្រទេសភូមា សម្រាប់ការដុតបំផ្លាញព្រៃរបស់ពួកគេ។ ក៏ប៉ុន្តែអ្វីដែលចាត់ទុកថា ជាសំណាងព្រោះភ្លើងមិនបានឆេះរាលដាលដល់ភូមិដែលនៅក្បែរនោះ ដោយសារតែមានការពន្លត់ទាន់ពេលវេលា៕

គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា