ម៉ាឡេស៊ីគ្រោងចេញច្បាប់ចាប់អ្នកចែករំលែកព័ត៌មានក្លែងក្លាយដាក់គុក ១០ ឆ្នាំ

857 Views
March 28, 2018

រដ្ឋាភិបាលប្រទេសម៉ាឡេស៊ី គ្រោងនឹងបង្កើតច្បាប់ចាប់អ្នកចែករំលែកព័ត៌មាន ក្លែងក្លាយ (Fake News) ដាក់គុកចំនួន ១០ ឆ្នាំ និងអាចផាកពិន័យជាទឹកប្រាក់ ១២៨០០០ ដុល្លា ដើម្បីទប់ស្កាត់នឹងការចែករណលែកព័ត៌មានក្លែងក្លាយនៅ ក្នុងប្រទេស។

 

 

 

 

 

 

 

 

 

 

យោងតាមរយៈសារព័ត៌មាននៅក្នុងប្រទេសម៉ាឡេស៊ីបានឲ្យដឹងថា សេចក្តីព្រាងច្បាប់នៃការទប់ស្កាត់ព័ត៌មានក្លែងក្លាយគឺបានបញ្ចូនទៅក្នុងសភានៃប្រទេសម៉ាឡេស៊ីហើតកាលពីថ្ងៃច័ន្ទ ហើយគេរំពឹងថាវានឹងត្រូវបានអនុម័ត ប្រើប្រាស់ក្នុងពេលឆាប់ៗ។

 

 

 

 

 

 

 

 

 

 

ជាមួយគ្នានោះដែរនៅក្នុងច្បាប់ថ្មីដែលគ្រោងប្រើប្រាស់នេះ គឺអាចនឹងរាំងខ្ទប់ នូវការផ្សាយចេញនូវដំណឹងមិនពិតផ្សេងៗគ្រប់រូបភាព ដែលវាអាចនឹងនាំបង្កជា ភាពចលាចលនៅក្នុងសង្គម ហើយជាពិសេសវាគឺជាផ្នែកមួយនៃការកែប្រែទម្លាប់ អ្នកដែលចូលចិត្តចែករំលែកដំណឹងបន្តដោយមិនបានគិតពីប្រភពដើមច្បាស់លាស់។

 

 

 

 

 

 

 

 

យ៉ាងណាមិញក៏មានការរិះគន់ពីបក្សប្រឆាំងក្នុងប្រទេសម៉ាឡេស៊ីផងដែរ ដោយក្នុងនោះពួកគេបានលើកឡើងថា ច្បាប់មួយនេះគ្រាន់តែជាការឹតត្បិត និងបង្អាក់ការបង្ហាញការពិតតែប៉ុណ្ណោះ ស្របពេលដែលកន្លងមកមានដំណឹង បែកធ្លាយពីប្រាក់នៅក្នុងធានាគារដ៏ច្រើនសន្ធឹកសន្ធាប់របស់លោកនាយករដ្ឋ មន្រ្តីម៉ាឡេស៊ី Najib Razak ផងដែរ៕

 

 

 

 

 

 

ប្រភព៖ BBC

http://www.bbc.com/news/world-asia-43538109

Facebook Comment

Related Articles