ស៊ីម៉ាក់ទទួលជំនួយថវិកាជាង១១ម៉ឺនដុល្លារ ពីអង្គការដោះមីនជប៉ុន សំរាប់គាំទ្រការអភិវឌ្ឍន៍សហគមន៍ និងជួយដល់ជនពិការ ក្រោយបោសសំអាតគ្រាប់មីនរួច

541 Views
March 29, 2018

(ភ្នំពេញ)៖ មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) ទទួលបានជំនួយថវិកាជាង១១ម៉ឺនដុល្លារ ពីអង្គការដោះមីនជប៉ុន​ (JMAS) ​ដែលជាអំណោយរបស់ក្រុមហ៊ុនគ្រឿងចក្រជប៉ុន​ Komatsu សំរាប់គាំទ្រការអភិវឌ្ឍន៍​សហគមន៍ក្រោយបោសសំអាតគ្រាប់មីនរួច។

 

 

 

 

ពិធីចុះហត្ថលេខាទទួលជំនួយនេះ រៀបចំឡើងនៅថ្ងៃ១២កើត ខែចេត្រ​ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨​ នៅទីបញ្ជាការដ្ឋានស៊ីម៉ាក់ភ្នំពេញ។

 

 

 

 

​លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានបញ្ជាក់ថា «នេះជាគំរោងគាំទ្រដល់សហគមន៍មូលដ្ឋាន និងជនពិការដោយសារមីន។ អង្គភាពស៊ីម៉ាក់ចេញពីសាលាធ្វើ​ មិនចេញពីសាលាឈរមើល​ សាលាចេះតែថា​ និងសាលាស្រមៃទេ​ នេះជាការអនុវត្តគោលនយោបាយរាជរដ្ឋាភិបាល​ ក្នុងការបំរើ​ ការពារ​ និងអភិវឌ្ឍន៍​ ជូនប្រជាពលរដ្ឋដោយគ្មានងាករេឡើយ»

 

 

 

 

ជំនួយដែលទទួលបាននេះនឹងត្រូវយកទៅជួយដល់សហគមន៍មូលដ្ឋាន និងជនពិការដោយសារមីននៅក្នុងស្រុក២ គឺស្រុករតនមណ្ឌល ខេត្តបាត់ដំបង និងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

 

 

 

សូមជម្រាបថា នៅឆ្នាំ២០១៨នេះ ស៊ីម៉ាក់មានផែនការបោសសំអាតផ្ទៃដីចំការមីន ឲ្យបាន១២០គីឡូម៉ែត្រការ៉េ ត្រូវការជំនួយប្រមាណ១៨លានដុល្លារអាមេរិក៕

 

 

ប្រភព៖ http://www.freshnewsasia.com/index.php/en/localnews/82598-2018-03-29-01-08-09.html

 

Facebook Comment

Related Articles