អាជ្ញាធរអំពាវនាវទៅអ្នកធ្វើដំណើរពង្រឹងការគោរពច្បាប់ក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរ
គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អំពាវនាវទៅអ្នកធ្វើដំណើរក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរទាំងអស់ ត្រូវគោរពច្បាប់ចរាចរណ៍ ដោយថាដើម្បីរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ដល់អាយុជីវិតនិងបញ្ហាផ្សេងៗទៀត។
ក្នុងសេចក្តីអំពាវនាវរបស់ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចុះផ្សាយថ្ងៃនេះថា ពិធីបុណ្យចូលឆ្នាំខ្មែរនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែមេសា ខាងមុខនេះ។ ករណីនេះ គណៈកម្មាធិការបញ្ជាក់ថា ដើម្បីបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក អ្នកធ្វើដំណើរទាំងអស់ត្រូវគោរពច្បាប់ កុំប្រើប្រាស់គ្រឿងស្រវឹង មិនត្រូវបើកបរលើសល្បឿនកំណត់ ត្រូវពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពជានិច្ច មិនត្រូវបត់ឬវ៉ាជែងក្នុងភាពប្រថុយប្រថាន មិនត្រូវផ្ទុកអ្នកដំណើរលើសច្បាប់កំណត់ ត្រូវពិនិត្យបច្ចេកទេសយានយន្តជានិច្ចជាដើម។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ លោក ស ខេង
សេចក្តីអំពាវនាវដដែលបញ្ជាក់ទៀតថា ករណីមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងប្រជាពលរដ្ឋទាំងអស់ត្រូវអត់ធ្មត់ អធ្យាស្រ័យ ជៀសវៀងប្រើអំពើហិង្សា និងទាក់ទងទៅសមត្ថកិច្ចនៅជិតបំផុត ឲ្យមកដោះស្រាយតាមច្បាប់។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានថ្លែងក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃទី២២ខែមករាថា គ្រោះថ្នាក់ចរាចរណ៍នៅតែជាបញ្ហាប្រឈមដែលមន្ត្រីពាក់ព័ន្ធត្រូវតែពង្រឹងទប់ស្កាត់ ដោយលោកយោងទៅលើរបាយការណ៍ប្រចាំឆ្នាំ របស់អគ្គស្នងការវាយយតម្លៃថា ជាមធ្យមមនុស្សយ៉ាងតិចស្លាប់៥ទៅ៨នាក់ក្នុងមួយថ្ងៃ។
របាយការណ៍ដដែលបញ្ជាក់ទៀតថា គ្រោះថ្នាក់ចរាចរណ៍ បានសម្លាប់មនុស្សជិត ១៨០០នាក់ ខណៈមនុស្សជាង ៥៥០០នាក់ទៀតបានរងរបួស នៅក្នុងគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស កាលពីឆ្នាំ២០១៧កន្លងមក៕
ប្រភព៖ http://vodhotnews.com/28/03/2018/traffic-commissions-appeal-khmer-new-year/
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា