ភរិយា Kim Jong-un ត្រូវបានគេកត់សម្គាល់រឿងមួយក្នុងដំណើតទស្សនៈកិច្ច ក្នុងប្រទេសចិន
ស្រ្តីទីមួយរបស់ប្រទេសកូរ៉េខាងជើង និងជាភរិយារបស់មេដឹកនាំកូរ៉េខាងជើង Kim Jong-un ត្រូវបានប្រព័ន្ធផ្សព្វផ្សាយកត់សម្គាល់រឿងមួយក្នុងកំឡុងពេល បំពេញដំណើរទស្សនៈកិច្ចនៅក្នុងប្រទេសចិន។



រឿងដែលធ្វើឲ្យលោកស្រី Ri Sol-ju ភរិយា Kim Jong-un ក្លាយទៅជាចំណាប់ អារម្មណ៍របស់ប្រព័ន្ធផ្សព្វផ្សាយគឺការស្លៀកពាក់របស់លោកស្រីផ្ទាល់តែម្តង ដោយក្នុងនោះលោកស្រីបានផ្លាស់ប្តូរសម្លៀកបំពាក់ផ្សេងៗសម្រាប់ដំណើរទស្សនៈ ទៅកាន់តំបន់នានាក្នុងប្រទេសចិន។


សម្លៀកបំពាក់ដែលភរិយាលោក Kim Jong-un តែងតែផ្លាស់ម៉ូតផ្សេងៗគ្នា គឺមានដូចជានៅក្នុងកម្មវិធីស្វាគមន៍ កម្មវិធីបំពេញទស្សនៈកិច្ចនៅតំបន់ មូលដ្ឋានវិទ្យាសាស្រ្តចិន និងកម្មវិធីទទួលទានអាហារជាមួយនឹងលោក Xi Jinping ប្រធានាធិបតីចិន។


បន្ទាប់ពីបានឃើញនៅភាពស៊ីវីល័យរបស់ភរិយាមេដឹកនាំ Kim Jong-un ក៏មាន អ្នកប្រើប្រាស់ បណ្តាញសង្គម Weibo ក្នុងប្រទេសចិិនបានធ្វើការប្រៀបធៀប ស្រ្តីទីមួយរបស់កូរ៉េខាងជើង និងស្រ្តីទីមួយរបស់ប្រទេសចិន ខណៈដែលភរិយា លោក Xi Jinping លោកស្រី Peng Liyuan ហាក់មិនសូវជាស៊ីវីល័យដូចលោកស្រី Ri នោះទេ។


បញ្ជាក់ថា Ri Sol-ju និង Kim Jong-un បានប្រកាសជាផ្លូវការណ៍ពី ការរៀបអាពាហ៍ពិពាហ៍នៅក្នងឆ្នាំ 2012 ដោយក្នុងនោះសាវតារបស់ភរិយា មេដឹកនាំកូរ៉េខាងជើងរូបនេះគឺហាក់មានភាពអាថ៌កំបាំង ដោយមិនមាន នរណាម្នាក់បានដឹងឡើយ រហូតមកទល់នឹងពេលនេះនាងត្រូវបានប្រកាសជាស្រ្តី ទីមួយរបស់ប្រទេសកូរ៉េខាងជើង៕

ប្រភព៖ Sputnik
https://sputniknews.com/asia/201803281062997855-chinese-awe-fashion-sense-kim-wife/
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា