មិនស្មានថា ប្រជាជនចិនដាក់ឈ្មោះហៅក្រៅឲ្យ Kim Jong-un ឡើងអសុរោះ លេងសុទ្ធតែម៉ាប់ៗ…!

852 Views
March 29, 2018

ប្រិយមិត្តច្បាស់ជាជ្រាបហើយថា មេដឹកនាំ Kim Jong-un បានធ្វើដំណើរទស្សនកិច្ចជាប្រវត្តិសាស្រ្តទៅកាន់ប្រទេសចិន និង ជួបជាមួយនឹងប្រធានាធិបតី Xi Jingpin ដែលបង្កការភ្ញាក់ផ្អើលដល់ស្ទើរគ្រប់មជ្ឈដ្ឋាននៅជុំវិញពិភពលោក។

 

 

 

 

 

 

 

 

 

 

ដូច្នេះ រឿងនេះក្លាយជាប្រធានបទក្ដៅគគុកខ្លាំងនៅក្នុងប្រទេសចិនផ្ទាល់តែម្ដង។ ដោយសារតែចិនជាប្រទេសកុម្មុយនីស ដូចនេះ រដ្ឋាភិបាលរបស់គេ បានរឹតបន្ដឹងខ្លាំងណាស់ សូម្បីតែបណ្ដាញសង្គមអ៊ីនធើណែតក៏គេគ្រប់គ្រងដែរ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍គឺរដ្ឋាភិបាលបានប្លុក (block) មិនឲ្យអ្នកលេងអ៊ីនធើណែតសរសេរឬរំលឹកឈ្មោះមេដឹកនាំ Kim Jong-un សូម្បីតែមួយម៉ាត់ នៅលើបណ្ដេញសង្គមចិន Weibo។ ពោលគឺមិនចង់ឲ្យប្រជាជនពិភាក្សាគ្នា ពីចិន និង Kim Jong-un ឡើយ។

 

 

 

 

 

 

 

ប៉ុន្ដែទោះបីជាហាមមិនឲ្យសរសេរឈ្មោះក៏ដោយ ក៏មិនអាចទប់ស្កាត់មិនឲ្យប្រជាជនបញ្ចេញមតិដែរ។ ប្រជាជនចិនគ្មានជម្រើស មានតែដាក់ឈ្មោះហៅក្រៅផ្សេងទៀត ដើម្បីនិយាយបញ្ចិតបញ្ចៀងទៅកាន់ Kim Jong-un។ រហ័សនាមដែលប្រជាជនចិនប្រើនោះត្រូវបានគេចាប់អារម្មណ៍ថា អាក្រក់ស្ដាប់ តែគួរឲ្យអស់សំណើចដែរ។ គេបានហៅ Kim Jong-un ថា “Fatty on the Train” ដែលមានន័យថា «ម៉ាប់ៗនៅលើរថភ្លើង» ។ ហើយមួយទៀតនោះគឺ «Obese Patient» មានន័យថា​ «អ្នកជម្ងឺធាត់»។

 

 

 

 

 

 

 

ការដែលគេហៅដៀមដាមរឿងនៅលើរថភ្លើងនេះ មកពី Kim Jong-un ធ្វើដំណើរមកចិន ដោយជិះរថភ្លើង។ ក្រៅពីនោះ មានពាក្យអសុរោះជាច្រើនទៀតដែលគេធ្លាប់ប្រើ ដូចជា «ម៉ាប់ Kim» «ម៉ាប់ Kim ទី៣» «ម៉ាប់មកដល់ទីក្រុងប៉េកាំង» «ម៉ាប់ៗកំពុងមកដល់ហើយ» ជាដើម។ ប៉ុន្ដែ ពាក្យទាំងនេះត្រូវបានរដ្ឋាភិបាលប្លុកចោលអស់ហើយ មិនឲ្យសរសេរនៅលើ Weibo នោះទេ៕

 

 

 

 

 

ប្រភព៖​ http://www.dailymail.co.uk/news/article-5554693/Kim-Jong-gets-new-nickname-fatty-train-China.html

Facebook Comment

Related Articles