ក្រោយបំពេញទស្សនៈកិច្ចនៅក្នុងប្រទេសចិនDonald Trump និយាយថាចង់ជួប Kim Jojng-un
លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump និយាយថាខ្លួនចង់ជួប ជាមួយនឹងលោក Kim Jong-un ដែលជាមេដឹកនាំប្រទេសកូរ៉េខាងជើង ក្រោយលោក Kim Jong-un ទើបតែទៅបំពេញទស្សនៈកិច្ចនៅក្នុងប្រទេសចិន។

ទោះបីជាបង្ហាញអារម្មណ៍ចង់ជួបជាមួយនឹងលោក Kim Jong-un យ៉ាងណាក្តី ក៏ប៉ុន្តែលោក Trump បាននិយាយថាទណ្ឌកម្ម និងការដាក់សម្ពាធ ទៅលើ រដ្ឋឯកោមួយនេះនៅតែបន្តធ្វើឡើងដដែលរហូតដល់ការចចារដែលគ្រោងនឹងធ្វើឡើងនៅក្នុងខែឧសភា។ លោក Kim jong-un និងភរិយារបស់ខ្លួនត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់ លោកប្រធានាធិបតីចិន។ ដែលកិច្ចពិភាក្សាគឺត្រូវបានបង្ហាញថា លើផ្នែកសេដ្ឋកិច្ច និងគម្រោងក្នុងការបោះបង់កម្មវិធីនុយក្លេអ៊ែររបស់ កូរ៉េខាងជើង។
គួរបញ្ជាក់ថាស្ថានការណ៍នៅក្នុងឧបទ្វីបកូរ៉េហាក់មានភាពធូរស្បើយខ្លាំង ខណៈដែលប្រទេសកូរ៉េខាងជើងបានបង្ហាញសញ្ញាបោះបង់កម្មវិធីនុយក្លេអ៊ែរ របស់ខ្លួន និងចចារជាមួយនឹងសហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងត្បូង ផងដែរ៕
ប្រភព៖ BBC




គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា