ឃាត់ខ្លួនស្ត្រីជនជាតិថៃម្នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនឆ្លងដែនជិត២គីឡូក្រាម នៅព្រលានយន្តហោះសៀមរាប
(សៀមរាប)៖ ស្ត្រីជាជនជាតិថៃម្នាក់ ត្រូវបាននគរបាលឃាត់ខ្លួន ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនឆ្លងដែន ជិត២គីឡូក្រាម។

លោកឧត្តមសេនីយ៍ត្រី អ៊ុ អមរា ស្នងការរងនគរបាលខេត្តសៀមរាប ទទួលផែនបង្ក្រាបគ្រឿងញៀន បានបញ្ជាក់ប្រាប់ Fresh News នៅព្រឹកថ្ងៃទី៣០ ខែមីនានេះថា ការឃាត់ខ្លួនជនជាតិស្ត្រីជនជាតិថៃនេះ ធ្វើឡើងនៅម៉ោង១០៖៤៥នាទី ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ នាព្រលានយន្តហោះអន្តរជាតិសៀមរាប។ ជនសង្ស័យឈ្មោះ NOYSIM ភេទស្រី អាយុ២៣ឆ្នាំ ជាមួយនឹងថ្នាំញៀន១,៦៩២ក្រាម។

លោកឧត្តមសេនីយ៍ អ៊ុ អមរា បានបញ្ជាក់ថា ការបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែននេះ ធ្វើឡើងដោយមានបញ្ជាផ្ទាល់ ពីឧត្តមបណ្ឌឹត ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប លោកឧត្តមសេនីយ៍ត្រី ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប និងដោយចូលរួមមានសហការ កំលាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នគរបាលច្រកទ្វារអន្តរជាតិខេត្តសៀមរាប និងគយរដ្ឋាករ ច្រកទ្វារអន្តរជាតិខេត្តសៀមរាប សម្របសម្រួល ដោយព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តសៀមរាប៕



















ប្រភព៖ http://www.freshnewsasia.com/index.php/en/localnews/82699-2018-03-30-01-20-39.html
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា