រុស្ស៊ីចាត់វិធានការការទូតប្រឆាំងតបអាមេរិកនិងអង់គ្លេស
តាមការចុះផ្សាយរបស់សារព័ត៌មានBBC បានឲ្យដឹងថា រុស្ស៊ីសម្រេចបណ្តេញមន្ត្រីទូត អាមេរិក៦០រូប និងមន្ត្រីការទូតរបស់អង់គ្លេសចំនួន២៣រូប។ រដ្ឋមន្ត្រីក្រសួងការបរទេស របស់រុស្ស៊ីលោកសឺហ្គឺឡារូវ(Sergei Lavrov) ថ្លែងថា ការបណ្តេញអ្នកទាំងនេះគឺជា ការឆ្លើយ តបជម្លោះការទូត។
កាលពីថ្ងៃទី៥មីនា ចារកម្មរបស់អង់គ្លេសឈ្មោះSergei Skipal និងកូនស្រី រងការវាយ ប្រហារដោយប្រើប្រាស់ថ្នាំបំពុល នៅក្នុងទីក្រុងSalisburyរបស់អង់គ្លេស ហើយបច្ចុប្បន្នអ្នក ទាំងពីរកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។
ក្រោយការស្រាវជ្រាវអង់គ្លេសបានប្រកាសថា ថ្នាំបំពុលនេះ ប្រើប្រាស់ដោយរុស្ស៊ី ហើយ អង់គ្លេសក៏បានអំពាវនាវឲ្យសម្ព័ន្ធមិត្តរបស់ខ្លួនដាក់វិធានការតាមរយៈការបណ្តេញអ្នកការទូតចេញពីប្រទេស។
ចំណែករុស្ស៊ីបញ្ជាក់ជាញឹកញាប់ថា ខ្លួនមិនបានពាក់ព័ន្ធករណីឃាតកម្ម ដាក់ថ្នាំ បំពុលចារកម្មរបស់អង់គ្លេសនោះទេ។
ទោះជាមានការច្រានចោលពីរុស្ស៊ីក៏ដោយក៏អង់គ្លេស និងសម្ព័ន្ធមិត្តជាង២០ប្រទេសផ្សេង ទៀតមិនជឿទេ ហើយបានចាត់វិធានការការទូតជាបន្តបន្ទាប់។ ក្នុងចំណោមសម្ព័ន្ធមិត្ត របស់អង់គ្លេសគឺអាមេរិកជាអ្នកនាំមុខគេក្នុងការបណ្តេញមន្ត្រីការទូតរបស់រុស្ស៊ី។
ក្រៅពីការចាត់វិធានការលើប្រទេសអង់គ្លេស និងអាមេរិកនេះ រុស្ស៊ីកំពុងតែរៀបចំដាក់សម្ពាធ ផ្សេងៗទៀត លើសម្ព័ន្ធមិត្តរបស់អង់គ្លេស។
ចំណែកនាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រីធាសា មេ ក៏បានបញ្ជាក់ថា លោកស្រី កំពុងតែរៀប ចំការដាក់វិធានការដាក់ទណ្ឌកម្មផ្សេងៗទៀតលើរុស្ស៊ី។
អ្នកវិភាគមួយចំនួនបានហៅជម្លោះនេះថា ជាសង្គ្រាមការទូតហើយបារម្ភថា ជម្លោះនេះកាន់តែរាលដាលខ្លាំងថែមទៀត បើសិនជាមិនមានការសម្របសម្រួល ហើយប្រទេសមហាអំណាចទាំងនេះ គិតតែពីការដាក់សម្ពាធគ្នាទៅវិញទៅមកនោះ។
ប្រភព៖ http://vodhotnews.com/30/03/2018/russia-take-action-back-on-us-and-uk/

គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា