ប៉ូលីសចរាចរណ៍ប្រមូលសំរាមដាក់ធុងនៅក្នុងតំបន់អង្គរកំពុងតែទទួលបាន ការគាំទ្រពីមហាជន

979 Views
March 30, 2018

រូបភាពប៉ុន្មានសន្លឹករបស់ប៉ូលីសចរាចរណ៍ម្នាក់ប្រមូលសំរាមយកទៅចោលនៅក្នុងធុងក្នុងតំបន់ទេសចេណ៍ប្រាសាទអង្គរវត្តកំពុងតែទទួលបានការាំគទ្រយ៉ាងខ្លាំងពីមហាជន និងត្រូវបានចែកចាយបន្តយ៉ាងល្បីនៅក្នុងបណ្តាញសង្គមផងដែរ។

 

តាមរយៈប្រភពគណនីហ្វេសប៊ុក ដែលមានឈ្មោះថា Phann Thang បានសរសេរ យ៉ាងដូចច្នេះ៖ “អរគុណបង​ នគរបាលចរាចរណ៍ប្រចាំតំបន់អង្គរបងម្ចាស់សំរាម​ បើបានឃើញហើយ​ សូមកុំឈឺចិត្តនូវកំហុសរបស់ខ្លួន​ ប៉ុន្តែតាំងចិត្ត​ និងមិនត្រូវធ្វើរឿងបែបនេះទៀតទេ។រូបភាពដោយ៖​ នគរបាលគម្រូរ​ ព្រះគុណម៉ែ អុឹម គង់”។

បន្ទាប់ពីបង្ហោះចូលទៅក្នុងបណ្តាញសង្គមនូវរូបភាពទាំង ៣ សន្លឹកនេះ មានមហាជនជាច្រើនបានចូលទៅខមិន សរសើរទឹកចិត្តរបស់បងប្រុស ប៉ូលីសចរាចរណ៍ដែលបានចូលរួមសម្អាតបរិស្ថាននៅក្នុងតំបន់ប្រាង្គប្រសាទអង្គរវត្តដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកយ៉ាងល្បីល្បាញ។

ជាមួយនឹងការខមិនសរសើរបងប្រុសប៉ូលីស ក៏មានខមិនប្រតិកម្មយ៉ាងខ្លាំង ផងដែរចំពោះអ្នកដែលបោះចោលសំរាមទាំងនេះ រហូតមានអ្នកខ្លះបានរិះគន់ ទាំងចរិកនៃម្ចាស់សំរាមដែលចោលគ្មានរបៀបរបបទៀតផង៕

ប្រភព៖ Phann Thang

Facebook Comment

Related Articles