នាយឧត្តមសេនីយ៍ មាស សុភា ដឹកនាំប្រជុំបូកសរុបការងារ និងសម្ពោធអគារមេបញ្ជាការ១ខ្នង នៃតំបន់ប្រតិបត្តិកាសឹករងព្រះសីហនុ

896 Views
March 31, 2018

(ព្រះសីហនុ)៖ នាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នាថ្ងៃទី៣០ ខែមិនា ឆ្នាំ២០១៨នេះ បានអញ្ជើញបើកកិច្ចប្រជុំបូកសរុបការងារយោធាឆ្នាំ២០១៨ ទិសដៅបន្តឆ្នាំ២០១៨ និងសម្ពោធដាក់ឲ្យប្រើប្រាស់នូវអគារមេបញ្ជាការ ១ខ្នង ដែលជាអំណោយរបស់សប្បុរសជន ជូនដល់អង្គភាពតំបន់ប្រតិបត្តិកាសិកខេត្តព្រះសីហនុ យោធភូមិភាគទី៣។

 

 

 

 

កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការរងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាកាយោធភូមិភាគទី៣ លោក ផៃ ប៊ុនវណ្ណៈ អភិបាលរងខេត្តព្រះសីហនុ ព្រមទាំងនាយទាហាន​ជាន់ខ្ពស់ក្នុងកងយោធពល​ខេមរភូមិន្ទ និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មន្ត្រីអតីតយុទ្ធជនយ៉ាងច្រើន។

 

 

 

 

ឧត្តមសេនីយ៍ត្រី សាវិន វិបុល មេបញ្ជាការតំបន់ប្រតិបត្តិកាសឹករងខេត្តព្រះសីហនុ យោធភូមិភាគទី៣ បានបញ្ជាក់ថា អគារមេបញ្ជាការថ្មី ១ខ្នង ដែលត្រូវដាក់សម្ពោធឲ្យប្រើប្រាស់នាពេលនេះ ស្របពេលដែលថ្នាក់ដឹកនាំនាយពលទាហាន​គ្រប់បណ្តាកងឯកភាពចំណុះ​ឲ្យបញ្ជាការកងទ័ពជើងគោក និងប្រជាជនកម្ពុជានៅទូទាំងប្រទេស កំពុងត្រៀមលក្ខណសម្បត្តិចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ដែលនឹងចូលមកដល់ក្នុងពេលដ៏ខ្លីខាងមុខ។

 

 

 

 

អគារទីបញ្ជាការដែលត្រូវដាក់សម្ពោធនាពេលនេះ មានបណ្តោយ ១២.៣ម៉ែត្រ ទទឹង ១២ម៉ែត្រ កម្ពស់ ៥.៥ម៉ែត្រ មាន៣បន្ទប់ ក្នុងនោះបន្ទប់ធ្វើការមេបញ្ជាការចំនួន ១បន្ទប់ បន្ទប់សាលប្រជុំមេបញ្ជាការ ១បន្ទប់ និងបន្ទប់ទឹក ៤កន្លែង។ ប្រើប្រាស់​ពេលវេលាសាងសង់ចំនួន ៣ខែ ដោយចាប់ដំណើការចាប់តាំងពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៦ និងបញ្ចប់នៅក្នុងសប្តាហ៍ទី៤ ខែមករាឆ្នាំ២០១៨ ចំណាយអស់ទឹក​ប្រាក់សរុប ៤៩,១៩០ដុល្លារ គឺជាថវិកាបានពីសប្បុរសជន។

 

 

 

 

ជាមួយនឹងកិច្ចប្រជុំ និងពិធីសម្ពោធអគារមេបញ្ជាការតំបន់ប្រតិបត្តិកាសឹករងខេត្តព្រះសីហនុ នាយឧត្តមសេនីយ៍ មាស សុភា ក៏បានជូនពរសព្វសាធុការពរជ័យសិរិមង្គលបវមហាប្រសើរ ជូនដល់នាយពលទាហានក្នុងតំបន់ប្រតិបត្តការសឹករងខេត្តព្រះសីហនុ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងក្រោម ព្រមទាំងបានផ្តល់ជូននិវត្តជន និងគ្រួសារចំនួន ៩៩នាក់ ដែលក្នុងម្នាក់ៗ​ទទួល​បានថវិកាចំនួន ១០ម៉ឺនរៀលផងដែរ។

 

 

 

 

ក្នុងនោះក៏មានប្រកាសតែងតែងផ្លាស់ប្តូរមុខងារ និងដំឡើងឋានន្តរស័ក្តិជូននាយទាហាន ក្នុងតំបន់ប្រតិបត្តិកាសឹករងខេត្ត​ជាច្រើនរូបផងដែរ៕

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ប្រភព៖ http://www.freshnewsasia.com/index.php/en/localnews/82778-2018-03-30-14-31-00.html

 

Facebook Comment

Related Articles