ធនាគារជាតិព្រមានចាត់វិធានការគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុយកការប្រាក់ខ្ពស់
ធនាគារជាតិ ព្រមានចាត់វិធានការ ទៅលើគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងឡាយណា ដែលនៅតែយក ការប្រាក់ខ្ពស់លើសពីច្បាប់កំណត់ពីអតិថជន។
ធនាគារជាតិធ្លាប់ប្រកាសថា ចាប់ពីថ្ងៃទី១មេសា ឆ្នាំ២០១៧តទៅ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ត្រូវអនុវត្តអត្រាការប្រាក់ខ្ពស់បំផុតថ្មី ត្រឹម១៨ភាគរយក្នុងមួយឆ្នាំ ។
ប៉ុន្តែធនាគារជាតិនៃកម្ពុជា ឲ្យដឹងតាមសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី២៨ខែមិនាថា មកដល់ពេលនេះ ខ្លួននូវតែទទួលបានព័ត៌មានថា គ្រឹះស្ថានឥណទានជនបទមួយចំនួនតូច បានផ្តល់ប្រាក់កម្ចីដល់សាធារណជន ដោយយកការប្រាក់ ក្នុងអត្រាការប្រាក់ខ្ពស់លើសពីច្បាប់កំនត់ ។
ប៉ុន្តែធានាជាតិមិនបានប្រកាសថា ការបង្កើនអត្រាការខ្ពស់លើកពីច្បាប់កំណត់នោះ ប៉ុន្មានភាគរយពិតប្រាកដទេ។ VOD មិនអាចទាក់ទងអ្នកនាំពាក្យធនាគារជាតិនៃកម្ពុជា ពីលោកស្រី ជា សិរី ដើម្បីបញ្ជាក់ករណីនេះបានទេ ដោយទូរស័ព្ទរបស់លោកស្រីគ្មានអ្នកទទួល។
ធានាគារជាតិព្រមានថា នឹងសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ចាត់វិធានការផ្លូវច្បាប់ ទៅលើគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុណា ដែលនៅតែមិនអនុវត្តតាមសេចក្តីណែនាំ។
អ្នកស្រាវជ្រាវលើវិស័យហិរញ្ញវត្ថុ អះអាងថា គិតត្រឹមឆ្នាំ២០១៦ពលរដ្ឋជាង ២លានគ្រួសារបានជាប់បំណុល ក្នុងនោះ២០ភាគរយជាប់បំណុលលើសពី២ស្ថាប័ន ៥១ភាគរយពិបាករកលុយសង ទៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ៤៥ភាគរយសងយឺតរៀលរាល់ខែ និង១,៥ភាគរយ គ្មានលទ្ធភាពសងតែម្ដង៕
ប្រភព៖ http://vodhotnews.com/30/03/2018/nbcwarns-take-legal-action-highinterest-microfinance/

គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា