អាគារខុនដូកម្ពស់៣២ជាន់ ដែលមានទុនវិនិយោគជាង៣០លានដុល្លារ ប្រកាសបញ្ចប់ការសាងសង់ជាផ្លូវការ

405 Views
April 2, 2018

(ភ្នំពេញ)៖ បច្ចុប្បន្ននេះសន្ទុះនៃការ រីកលូតលាស់ផ្នែកអចលនវត្ថុ នៅកម្ពុជាហាក់ឡើងខ្ពស់ ដោយឃើញមានអ្នកវិនិយោគ​បរទេសជាច្រើន បានសម្រុកមកវិនិយោគជាច្រើន កត្តាទាំងនេះបណ្ដាលមកពីកម្ពុជាជាប្រទេស ដែលកំពុងអភិវឌ្ឍន៍រួមផ្សំជាមួយសេដ្ឋកិច្ចកាន់តែល្អផងនោះ។

 

 

 

 

​ថ្មីៗនេះឃើញថា ខុនដូដ៏ប្រណិតប្រចាំកម្ពុជាមានឈ្មោះថា The View Residence ដែលមានកម្ពស់រហូតដល់ទៅ៣២ជាន់ និងបានប្រកាសបញ្ចប់ការសាងសង់គម្រោងរបស់ខ្លួនជាផ្លូវការ នៅក្នុងឆ្នាំ២០១៨នេះផងដែរ។

 

 

 

សូមបញ្ជាក់ថា អគារខុនដូ The View Residence ជាខុនដូដែលមានកម្ពស់រហូតដល់៣២ជាន់ និងសាងសង់ឡើងលើទំហំផ្ទៃដីជាង១០០ម៉ែត្រការ៉េ ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

 

 

 

 

លោក ឈុន ហេង លាង នាយកគ្រប់គ្រងគម្រោងខុនដូ The View Residence បានឲ្យដឹងថា អគារខុនដូនេះ មានបែងចែកបន្ទប់ស្នាក់នៅ ចេញជា៣ប្រភេទរួមមាន៖ បន្ទប់ស្ទីតយ៉ូ, បន្ទប់លក្ខណៈគ្រួសារដែលមានគ្រែ១និងគ្រែ២ ហើយបច្ចុប្បន្នេះក្រុមហ៊ុនបានកំពុងទទួលបាន ការបញ្ជាទិញពី អតិថិជន ជាង៨០%ហើយ ក្នុងនោះអតិថិជនជាជនជាតិខ្មែរមានប្រមាណ៣០% ក្រៅពីនោះជាទីអតិថិជនបរទេសដែលមានដូចជា៖ ចិន, តៃវ៉ាន់, ហុងកុង និងសឹង្ហបុរី។

 

 

 

 

 

លោកបានបន្ដទៀតថា «គម្រោងខុនដូ The View Residence នេះមានទីតាំងស្ថិតក្នុងតំបន់ បឹងកេងកង១លើកំណាត់ ផ្លូវលេខ370។ កត្តាដែលនាំឲ្យក្រុមហ៊ុនសម្រេចចិត្ត ជ្រើសរើសទីតាំងនេះ ក្នុងការសាងសង់ខុនដូព្រោះតែ តំបន់នេះមានទីតាំងល្អបូករួមជាមួយ ​ភាពងាយស្រួល​សម្រាប់​អ្នករស់នៅ ព្រោះថាទីនេះមានទីតាំងជាប់នឹងសាលាជាតិ និងអន្ដរជាតិ, មន្ទីរពេទ្យ, ស្ថានទូត និងជាទីតាំងដែលសំបូរដោយអភិជនរស់នៅ​ ហើយ​នេះជាតំបន់ដែលសាកសមរស់នៅបំផុត»។

 

 

 

 

ក្នុងនោះដែរលោក George Hsieh ប្រធានក្រុមហ៊ុន HoHsin Gevelopment Co.,Ltd និងជាម្ចាស់គម្រោង The View Residence បានឱ្យដឹងដែរថា តំបន់បឹងកេងកងនឹងក្លាយជាតំបន់ ដ៏មានសក្តានុពលខ្លាំង ដូចទៅនឹងតំបន់ដែលមានសក្ដានុពល នៅជីងអានទីក្រុងសៀងហៃប្រទេសចិន និងតំបន់ តាអាននៃកោះតៃវ៉ាន់ក្នុងពេលអនាគតដ៏ខ្លី ខណៈ ដែលទីផ្សារខុនដូអាផាតមិន និងឧស្សាហកម្មអចលនទ្រព្យ កំពុងមានកំណើនយ៉ាងលឿនបំផុត នៅទីតាំងមួយនេះ៕

 

 

 

 

 

 

 

 

 

 

 

 

ប្រភព៖ http://www.freshnewsasia.com/index.php/en/localnews/82894-2018-04-01-12-29-49.html

 

Facebook Comment

Related Articles