យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី០១ ខែមេសា៖ រកឃើញយានយន្ដល្មើសច្បាប់៣១៣គ្រឿង និងផាកពិន័យ៨៤គ្រឿង, រាជធានីភ្នំពេញឃាត់យានយន្ត៦២៤គ្រឿង

949 Views
April 2, 2018

(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន១,៧៧១ គ្រឿងរកឃើញល្មើសច្បាប់៣១៣គ្រឿង (ម៉ូតូ៣៣ភាគរយ) អប់រំ២២៩គ្រឿង និងផាកពិន័យ៨៤គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

 

 

 

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​ នៅថ្ងៃទី០១ ខែមេសានេះ ត្រួតពិនិត្យរួមបានចំនួន៤៨៨គ្រឿង អប់រំ៨៤គ្រឿង និងផាកពិន័យចំនួន៣៦គ្រឿង។

 

 

 

ដោយឡែកសម្រាប់រាជធានីភ្នំពេញវិញ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨ សមត្ថកិច្ចនគរបាលឃាត់បាន យានយន្ត៦២៤គ្រឿងដែលជិះបញ្ច្រាស មិនពាក់មួកសុវត្ថិភាព មិនដាក់កញ្ចក់ មិនមានស្លាកលេខ៕

 

 

 

 

ប្រភព៖ http://www.freshnewsasia.com/index.php/en/localnews/82884-2018-04-01-10-30-33.html

 

Facebook Comment

Related Articles