សាលារាជធានីពង្រាយរថយន្តក្រុង៦០គ្រឿងដឹកប្រជាពលរដ្ឋឥតគិតថ្លៃអំឡុងបុណ្យចូលឆ្នាំ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសនៅថ្ងៃនេះថា ប្រជាពលរដ្ឋ នឹងធ្វើដំណើរដោយឥតគិតថ្លៃតាមរថយន្តក្រុងសាធារណៈទៅតាមបណ្ដាខេត្តមួយចំនួន នៅអំឡុងពិធីបុណ្យចូលឆ្នាំថ្មីខាងមុខនេះ។
នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរៀបរាប់ថា ប្រជាពលរដ្ឋអាចជិះរថយន្តក្រុងដោយមិនបង់លុយ នៅក្នុងរាជធានីភ្នំពេញ អំឡុងពិធីបុណ្យចូលឆ្នាំថ្មី ចន្លោះពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែមេសាខាងមុខនេះ ។
រូបភាព៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ហ្វេសប៊ុក)
ជាងនេះទៅទៀត លោក ហ៊ុន សែន បានរៀបរាប់បន្តថា ប្រជាពលរដ្ឋក៏អាចជិះរថយន្តក្រុងសាធារណៈពីរាជធានីភ្នំពេញ ទៅកាន់ខេត្តនានាស្ថិតនៅតាមផ្លូវជាតិលេខ ១ និងផ្លូវជាតិលេខ ៥ ផងដែរ។
បើតាមទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី រថយន្តក្រុងសាធារណៈ ៦០គ្រឿង ដែលបំពាក់មកជាមួយនូវស្លាកសញ្ញា «រាជធានីភ្នំពេញ»នោះ នឹងត្រូវដាក់ពង្រាយសម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋដោយឥតបង់ប្រាក់ អំឡុងពិធីបុណ្យចូលឆ្នាំថ្មីខាងមុខនេះ៕
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា