ចិនប្រកាសគាំទ្រលោកហ៊ុន សែនក្នុងការបន្តដឹកនាំប្រទេស

536 Views
April 2, 2018

ប្រទេសកុម្មុយនីសចិនប្រកាសថាខ្លួនគាំទ្រ និងជូនពរឲ្យលោកនាយករដ្ឋមន្រ្តីហ៊ុន សែន បន្តជាប់ឆ្នោត​ក្នុងការដឹកនាំ​ ប្រទេសកម្ពុជាឲ្យកាន់តែរីកចម្រើនខ្លាំងឡើងថែមទៀត។

នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនាយករដ្ឋមន្រ្តីហ៊ុនបានលើកឡើងថា នៅរាត្រី ថ្ងៃទី៣០ ខែមីនា ឆ្នាំ​២០១៨ លោកហ៊ុន សែន បានជួបពិភាក្សាគ្នាជាមួយរដ្ឋមន្រ្តីការបរទេសចិនលោក វ៉ាង យី ( Wang Yi) ក្រុង​ហាណូយប្រទេសវៀតណាម។

 

 

រដ្ឋមន្ត្រីការបរទេសចិននិង លោកនាយករដ្ឋមន្ត្រីហ៊ុនសែន(រូបពីហ្វេសប៊ុកលោកហ៊ុន​ សែន)

 

 

ការចុះផ្សាយដដែលក្នុងជំនួបនោះភាគីចិនបានប្រកាសថាខ្លួនគាំទ្រ និងជូនពរឲ្យលោក ហ៊ុន សែន បន្តជាប់ឆ្នោត​ដឹកនាំ​ ប្រទេសកម្ពុជាឲ្យកាន់តែរីកចម្រើនខ្លាំងឡើងថែមទៀត។

ការចុះផ្សាយដដែលនោះបន្តថារដ្ឋមន្រ្តីការបរទេសចិនក៏បានលើកឡើងទៅកាន់លោក ហ៊ុន សែន ថា ប្រទេស​ចិន បានតាមដាន​ និង គាំទ្រនូវវិធានការទាំងឡាយដែលលោកហ៊ុន សែន និងរាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តន៍​នា​ពេលកន្លងមក ក្នុង​ការពារ និងថែរក្សាសុខសន្តិភាព និងស្ថេរភាពនយោបាយក្នុងប្រទេសកម្ពុជា៕

 

 

ប្រភព៖ http://vodhotnews.com/01/04/2018/pol-china-support-hun-sen-to-continue-lead-cambodia-07/

 

Facebook Comment

Related Articles