ដឹងច្បាស់ហើយនូវទីតាំងលើផែនដីដែលផ្កាយរណបចិននឹងធ្លាក់ចំ
តាមរយៈក្រុមបច្ចេកទេសប្រទេសចិន និងសហរដ្ឋអាមេរិកសុទ្ធតែអះអាងដូចគ្នា ថាផ្កាយរណប Tiangong ដែលចិនបាញ់កម្ទេចនឹងធ្លាក់មកកាន់ភពផែនដីវិញ នៅតំបន់ប៉ាស៊ីហ្វិកភាគខាងត្បូង។



Tiangong-1 ត្រូវបានប្រទេសចិនបាញ់ទៅក្នុងលំហរកាលពីឆ្នាំ ២០១១ ដែលវាបាន ផ្តល់ទិន្នន័យជាច្រើនសម្រាប់ក្រុមអ្នកស្រាវជ្រាវប្រទេសចិនបានសិក្សានៅក្នុងលំហរ ដែលកាលពីបាញ់ចេញលើកដំបូងគេរំពឹងថា ផ្កាយរណបមួយនេះនឹងអាចជួយ សម្រាប់ការងារស្រាវជ្រាវរហូតដល់ឆ្នាំ ២០២២។



ក៏ប៉ុន្តែការស្មានរបស់អ្នកវិទ្យាសាស្រ្តចិនហាក់មានភាពខុសបន្តិច ដោយសារតែ កាលពីឆ្នាំ ២០១៦ កន្លងមកនេះផ្កាយរណប Tiangong-1 មានបញ្ហាលែងដំណើរ ការទាំងស្រុងតែម្តង ជាហេតុធ្វើឲ្យប្រទេសចិនសម្រេចបាញ់ទម្លាក់វាមកកាន់ ភពផែនដីវិញ។


បញ្ជាក់ថាតាមការបង្ហាញរបស់ក្រុមស្រាវជ្រាវប្រទេសចិននៅពេលដែលផ្កាយរណបនេះធ្លាក់មកកាន់ភពផែនដីវានឹងបង្កជាចំហេះយ៉ាងធំដែលដូចគ្នានឹងបាល់ភ្លើងមួយធ្លាក់ពីលើមេឃ ហើយទីតាំងដែលផ្កាយរណបនេះនឹងធ្លាក់ចំគឺស្ថិតនៅ មហាសមុទ្រប៉ាស៊ីហ្វិកភាគខាងត្បូងតែម្តង៕


ដោយ៖ វិសាល
ប្រភព៖ BBC
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា