សង្រ្គាមសេដ្ឋកិច្ច! ចិនតម្លើងពន្ធនាំចូលផលិតផលអាមេរិក ២៥ភាគរយ ជាការឆ្លើយតប Donald Trump
ប្រទេសចិនបានសម្រេចតម្លើងពន្ធផលិតផលសហរដ្ឋអាមេរិកចំនួន ២៥ភាគរយ ដោយមានទាំងការនាំចូលសាច់ជ្រូក និងស្រាក្រហម ក្រោយប្រធានាធិបតី សហរដ្ខអាមេរិក Donald Trump ប្រកាសតម្លើងពន្ធនាំចូល ផលិតផលចិន ដែលសរុបជាទឹកប្រាក់ប្រមាណ ៣ ពាន់លានដុល្លាសហរដ្ឋអាមេរិក។



ការសម្រេចតម្លើងពន្ធទៅលើផលិតផលសហរដ្ឋអាមេរិកបែបនេះគឺកើតឡើង តាមក្រោយការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិក ហើយវាជាយុទ្ធសាស្រ្តក្នុង ការទប់លំនឹងនៃការខាតបង់របស់ចិនដែលបង្ករឡើងដោយសហរដ្ឋអាមេរិកផ្ទាល់ តែម្តង។



ទោះបីជាយ៉ាងណាក៏ដោយលោកប្រធានាធិបតីសហរដ្ឋអាមេរិកនៅតែអះអាងថា សេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកនៅតែល្អដដែល ថ្វីបើប្រទេស ចិនតម្លើងពន្ធលើទំនិញខ្លួន ២៥ ភាគរយយ៉ាងណាក្តី។



គួរបញ្ជាក់ថាសង្រ្គាមសេដ្ឋកិច្ចរវាងសហរដ្ឋអាមេរិក និងប្រទេសចិនគឺបាន កើតឡើង ក្រោយការប្រកាសរបស់សេតវិមានអាមេរិកដែលបានអនុម័តតម្លើង ពន្ធផលិតផលចិនសរុកជាទឹកប្រាក់ប្រមាណ ៣ ពាន់លាន ដុល្លា។ ជាការឆ្លើយតប ប្រទេសចិនក៏សម្រេចតម្លើងពន្ធ ២៥ភាគរយវិញលើទំនិញសហរដ្ឋអាមេរិក នាំចូលមកកាន់ប្រទេសចិន៕



ដោយ៖ វិសាល
ប្រភព៖ BBC
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា