សូមប្រយ័ត្នបងប្អូន! រឹងទទឹងមិនព្រមពន្លត់ម៉ាស៊ីនពេលចាក់សាំង លទ្ធផលព្រលឹងចុងសក់! (មានវីឌីអូ)

697 Views
April 2, 2018

នៅពេលដែលចាក់សាំងយាន្តជំនិះម្ដងៗ លោកអ្នកច្បាស់ជាចាប់អារម្មណ៍ពីការដាក់ផ្លាកសញ្ញា «សូមពន្លត់ម៉ាស៊ីន» នៅតាមស្ថានីយ៍ប្រេងឥន្ធនៈជាមិនខាន។

 

 

 

យើងជឿជាក់ថា បងប្អូនភាគច្រើនពិតជាពន្លត់ម៉ាស៊ីនតាមការណែនាំ ដោយខ្លាចគ្រោះថ្នាក់ផ្សេងៗ។ រិឯបងប្អូនខ្លះទៀត អាចនឹងមិនជឿ ហើយគិតថាមិនអី មិនព្រមពន្លត់ម៉ាស៊ីនឡើយ។ ខ្លះអាចប្រញាប់ធ្វើដំណើរពេក ហើយមិនបានពន្លត់ដូចគ្នា។ ប៉ុន្ដែ ក្រោយពីឃើញព័ត៌មាននេះហើយ ទោះបីជាកាលទេសៈបែបណាក៏ដោយ លោកអ្នកត្រូវពន្លត់ម៉ាស៊ីនជានិច្ច នៅពេលចាក់សាំង។

 

 

 

 

 

 

 

 

 

 

 

 

វីឌីអូនេះត្រូវបានថតពីស្ថានីយ៍ប្រេងឥន្ធនៈមួយនៅប្រទេសម៉ាឡេស៊ី ដែលបុរសជាអ្នកបើកបររថយន្ដមិនបានពន្លត់ម៉ាស៊ីនឡើយ ហើយចុះពីលើរថយន្ដ។ បានតែបន្ដិចប៉ុណ្ណោះ ស្រាប់តែភ្លើងបានឆាបឆេះ ដល់បុរសជាអ្នកបើក និង​​ អ្នកចាក់សាំង គួរឲ្យភ័យតក់ស្លុត។ សំណាងហើយដែលមិនបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ ព្រោះពួកគាត់បានរត់ចេញភ្លាមៗ។ នេះជាមេរៀនមួយសម្រាប់បងប្អូន ហើយការនិយាយទូរស័ព្ទក៏ត្រូវតែចៀសវាងដែរនៅពេលចាក់សាំង ដែលអាចបង្កភ្លើងឆាបឆេះដូចគ្នា៕

តោះមើលវិឌីអូទាំងអស់គ្នា៖

 

 

ប្រភព៖ worldofbuzz

Facebook Comment

Related Articles