បន្ទាប់ពីត្រូវប្រទេសលោកខាងលិចបណ្តេញអង្គទូត រុស្ស៊ីទទួលជោគជ័យ ការសាកល្បងប្រព័ន្ធរាំងស្កាត់មីស៊ីល
កងកម្លាំងយោធារបស់រុស្ស៊ីបានទទួលជោគជ័យក្នុងការសាកល្បងប្រព័ន្ធរាំងស្កាត់មីស៊ីលនៅក្នុងប្រទេសកាហ្សាស្ថាននៅក្នុងថ្ងៃច័ន្ទនេះ បើយោងតាមការ បញ្ជាក់ពីក្រសួងការពារជាតិរបស់រុស្ស៊ី។

ការសាកល្បងមីស៊ីលរាំងស្កាត់នេះគឺបានធ្វើឡើងនៅក្នុងតំបន់ Sara Shagan ប្រទេស ការហ្សាស្ថាន ដែលក្នុងនោះប្រព័ន្ធការពារមីស៊ីលដែលសាកល្បងគឺអាចរាំង ស្កាត់ពីការវាយប្រហារដោយមីស៊ីលពីក្នុងលំហរបានទូទាំងទីក្រុង មូស្គូរតែម្តង។

កាលពីខែកុម្ភះកន្លងមកនេះកងកម្លាំងរុស្ស៊ីក៏ទើបតែទទួលជោគជ័យការសាកល្បងមីស៊ីរាំងស្កាត់ប្រភេទ A-135 ផងដែរនៅក្នុងប្រទេសកាហ្សាស្ថាន ដែលវាជា ប្រភេទ មីស៊ីលរាំងស្កាត់រយៈចម្ងាយមធ្យម។

បញ្ជាក់ថាកាលពីពេលថ្មីៗនេះប្រទេសរុស្ស៊ីបានចាប់ផ្តើមពង្រឹងវិស័យយោធារបស់ខ្លួនកាន់តែខ្លាំងទ្វេរដង បន្ទាប់ពិបណ្តាប្រទេសលោកខាងលិចបានបណ្តេញ អង្គទូតរុស្ស៊ីចេញពីប្រទេសរបស់ខ្លួនដោយសារតែបញ្ហាចារកិច្ចនៅក្នុងប្រទេសអង់គ្លេស៕
ដោយ៖ វិសាល
ប្រភព៖ Sputnik







គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា