រំភើបណាស! វីរបុរសហូល្លង់ Ruud van Nistelrooy មកដល់ខ្មែរភ្លាម បង្ហោះសារជានិយាយខ្មែរភ្លែត ថា…!

653 Views
April 2, 2018

នៅរសៀលថ្ងៃនេះ អតីតកីឡាករបាល់ទាល់ដែលជាវីរបុរសហូល្លង់ Ruud van Nistelrooy ធ្លាប់លេងឲ្យក្លឹបធំៗដូចជា បិសាចក្រហម Manchester United និង អធិរាជស Real Madrid បានធ្វើដំណើរមកដល់ប្រទេសកម្ពុជាដោយសុវត្ថិភាពហើយ។

 

 

 

 

ការមកដល់របស់លោកគឺដើម្បីចូលរួមនាំយកពានរង្វាន់ UEFA Champions League មកកាន់ទឹកដីកម្ពុជា ចាប់ពីថ្ងៃទី ២ ដល់ ថ្ងៃទី៤ ខែមេសា នេះ តាមរយៈក្រុមហ៊ុនស្រាបៀរ Heineken។ លោក Ruud van Nistelrooy ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅ។

 

 

ភ្លាមៗនោះ លោកក៏បានបង្ហោះសារនិងរូបថតនៅពេលមកដល់ព្រលានយន្ដហោះ តែម្ដង នៅលើគណនី Twitter ដោយរៀបរាប់ថា៖

 

 

“Thank you Cambodia for the warm welcome!

Sour Sday! Sour Sday Kampuchea!
#ShareTheTrophy
@Heineken
@ChampionsLeague

 

ដែលមានន័យ «អរគុណកម្ពុជា សម្រាប់ការស្វាគមន៍ដ៏កក់ក្ដៅ! សួស្ដី សួស្ដីកម្ពុជា!»

 

 

គ្រាន់តែឃើញបែបនេះ ពិតជារំភើបចិត្តមែនទែន ពិសេសលោកបានដាក់ emoji ជាទង់ជាតិខ្មែរទៀតផង! ហើយសម្រាប់ការចូលរួមកម្មវិធីដ៏អស្ចារ្យនេះ សូមប្រិយមិត្តចូលទៅកាន់ផេក https://www.facebook.com/heineken/

Facebook Comment

Related Articles