សូមកុំបើកបរស្ថិតក្រោមស្ថានភាពងងុយដេក! ស្លាប់៦នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី០២ ខែមេសា​ម្សិលមិញ

247 Views
April 3, 2018

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានឲ្យដឹងថា នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១០លើក បណ្ដាលឲ្យមនុស្សស្លាប់៦នាក់ របួសធ្ងន់ចំនួន៧នាក់ និងរបួសស្រាល២នាក់។

 

 

 

 

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង១០លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន១២គ្រឿង, រថយន្ដតូច៦គ្រឿង និងរថយន្ដធុនធំ១គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមានល្មើសល្បឿន, មិនគោរពសិទ្ធិ, មិនប្រកាន់ស្ដាំ, ស្រវឹង និងកត្តាយានយន្ដ។

សូមបញ្ជាក់ថា រយៈពេល០២ថ្ងៃ ខែមេសា​ ឆ្នាំ២០១៨នេះ មានករណីគ្រោះថ្នាក់ចរារណ៍កើតឡើងចំនួន១៤លើក បណ្ដាលឲ្យមនុស្សស្លាប់ចំនួន​៨នាក់ រងរបួសចំនួន១១នាក់ ក្នុងនោះរបួសធ្ងន់ចំនួន៩នាក់ និងរបួសស្រាលចំនួន២នាក់៕

 

 

ប្រភព៖ http://www.freshnewsasia.com/index.php/en/localnews/82995-2018-04-02-23-35-35.html

 

Facebook Comment

Related Articles