ចិននិងវៀតណាមបញ្ជាក់ជំហរដោះស្រាយជម្លោះសមុទ្រខាងត្បូង
ក្រោយជំនួបជាមួយរដ្ឋមន្ត្រីការបរទេសវៀតណាមលោក ផាម បិញមិញ (Pham Pinh Minh) និងរដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី (Wang Yi) ពួកគេថ្លែងសាររួមគ្នាថា ភាគីទាំងពីរព្រមព្រៀងគ្នាយកបញ្ហាជម្លោះដែនសមុទ្រមកជជែកគ្នាដើម្បីស្វែងរកដំណោះស្រាយ។
ទាំងភាគីចិននិងវៀតណាមថ្លែងថា ពួកគេកំពុងធ្វើការងាររួមគ្នាដោះស្រាយបញ្ហាទាំងនេះ ដើម្បីបញ្ចប់ភាពតានតឹងប្រទេសទាំងពីរ។
ចិនអះអាងថា ផ្ទៃទឹកនិងកោះ៩០ភាគរយ ជាកម្មសិទ្ធិរបស់ខ្លួន នៅលើទីតាំងដែលសំបូរទៅដោយធនធានធម្មជាតិទាំងនោះ ចិនកំពុងតែកសាងមូលដ្ឋានទ័ពនាំឲ្យមានប្រតិកម្មបន្តបន្ទាប់ពីប្រទេសមានផលប្រយោជន៍ពាក់ព័ន្ធ។
ប្រទេសប្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន តៃវ៉ាន់ និងវៀតណាម ក៏បានអះអាងថា ពួកគេមានផលប្រយោជន៍នៅទីនោះដែរ ក្នុងនោះវៀតណាមជាចេញមុខខ្លាំងជាងគេក្នុងការធ្វើសកម្មភាពប្រឆាំងជាមួយប្រទេសចិន។
ប្រភព៖ http://vodhotnews.com/03/04/2018/china-and-vietnam-talking/

គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា